Sponsor
Pisey

ក្រុម​ខ្លាំង​ Real​ Madrid​ កាន់​តែ​មាន​ឱកាស​លើក​ពាន​លីគ​កំពូល​ ក្រោយ​បន្ត​យក​ឈ្នះ​ Celta​ Vigo​ ៤​ទល់​នឹង​១​ បន្ថែម​៣​ពិន្ទុ​ទៀត​ឡើង​ឈរ​កំពូល​តារាង​ក្នុង​ការ​ប្រកួត​គិត​ត្រឹម​សប្ដាហ៍​ទី​៣៨​នេះ​។

៤​គ្រាប់​របស់​ក្រុម​ភ្ញៀវ​ Real​ Madrid​ ធ្វើ​បាន​ដោយ​តារា​ឆ្នើម​ CR7​ ២​គ្រាប់​ម្នាក់​ឯង​ក្នុង​នាទី​ទី​១០​,៤៨​, គ្រាប់​ទី​៣​រក​សម្រេច​ដោយ​ Karim​ Benzema​ ស៊ុត​ក្នុង​នាទី​ទី​៧០​ ខណៈ​គ្រាប់​ចុង​ក្រោយ​ជា​ការ​រក​បាន​ដោយ​ខ្សែ​បម្រើ​ឆ្នើម​ Toni​ Kroos​ នៅ​នាទី​ទី​៨៨​។ ដោយ​ឡែក​១​គ្រាប់​សង​របស់​ម្ចាស់​ផ្ទះ​ Celta​ Vigo​ វិញ​ជា​ការ​ស៊ុត​បញ្ចូល​ទី​ដោយ​កីឡាករ​ John​ Guidetti​ ក្នុង​នាទី​ទី​៦៩​។

យ៉ាងណាមិញ​ បន្ទាប់​ពី​យក​៣​ពិន្ទុ​ពី​ Celta​ Vigo​ រួច​មក​ Real​ Madrid​ បាន​ឡើង​ទៅ​ឈរ​កំពូល​តារាង​មាន​៩០​ពិន្ទុ​ មាន​ឱកាស​ខ្ពស់​ក្នុង​ការ​ឈ្នះ​ជើង​ឯក​ ខណៈ​ពួក​គេ​នៅ​សល់​មួយ​ប្រកួត​ទៀត​ក្នុង​ដៃ​ត្រូវ​ប៉ះ​ Malaga​ ថ្ងៃ​ទី​២២​សប្ដាហ៍​ក្រោយ​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor