Sponsor
Pisey

លោកគ្រូពេទ្យម្នាក់ដែលមាន ផេគឈ្មោះថា Dr. Dara បានធ្វើការបង្ហោះសារជាការឆ្លើយតបទៅកាន់ អ្នកដែលថាគ្រូពេទ្យមើលឃើញតែលុយ ខាងក្រោមនេះជាខ្លឹមសារទាំងស្រុង៖

អ្នកដែលនិយាយថាពេទ្យទាំងអស់មើលឃើញតែលុយ ពេទ្យមុនព្យាបាលសួររកលុយ ខ្ញុំទទួលយកហេតុផលនោះ តែខ្ញុំចង់សួរអ្នកវិញថា: 
 បើអ្នកបើកភោជនីដ្ថាន ហើយខ្ញុំចូលទៅបរិភោគអាហាររបស់អ្នកអស់ប្រហែល៣០$ ហើយខ្ញុំប្រាប់ថាខ្ញុំអត់មានលុយទេ មកពីខ្ញុំឃ្លានខ្លាំងពេក ហើយខ្ញុំជាពេទ្យ ពេលនោះអ្នកក៏ប្រហែលជាមិនអោយអាហារខ្ញុំបរិភោគដែរបើរសិនខ្ញុំគ្មានលុយ ទោះបីជាដឹងថាខ្ញុំឃ្លានយ៉ាងណក៏ដោយ ហើយមួយទៀតអ្នកប្រហែលជាបោះពាក្យសម្តីថា ធ្វើជាពេទ្យទាំងមូលអត់មានលុយ?? សួរថាពេទ្យបានលុយមកពីណា ឯណាអ្នកដែលនិយាយ ខ្មែរដូចគ្នា មិនអាណិតគ្នា មិចក៏ដាច់ចិត្តម្លេះ?? សួរថាពេទ្យបានលុយមកពីណាមកចញ្ចឹមជីវិតរាល់ថ្ងៃ? 

ហើយគ្រប់សេវាកម្មទាំងអស់បើដឹងថាជាពេទ្យពួកគាត់ដែលអត់យកលុយដែរទេ គឺគ្មានទេ រឹតតែយកកាន់តែច្រើន តើមានយុត្តិធម៍ដែរទេសម្រាប់ពេទ្យ។ សម្រាប់ម៉តូឌុបគាត់មានសិទ្ធមិនដឹកអ្នកបើអ្នកគ្មានលុយ ហាងលក់ទូរសព្ទ៍ច្បាស់ជាមិនលក់អោយអ្នកគ្មានលុយទេ គ្រប់សេវាកម្មទាំងអស់សុទ្ធតែមានសិទ្ធ តែដូចជាគ្មានអ្នកណាជេរឺប្រើណាក្យធ្ងន់ៗដាក់ពួកគាត់សោះ ចុះហេតុអ្វីខុសគេតែពេទ្យ ហេតុអ្វីក៏គ្រប់គ្នាវាយប្រហារដោយសម្តីធ្ងន់ៗម្លេះ? ចូលគិតឡើងវិញថាអ្នកនិយាយថាពេទ្យមើលឃើញតែលុយ ចុះអ្នកដែលដឹងថាពេទ្យរៀនមកចំណាយលុយនឹងកម្លាំងយ៉ាងណាដែររឺទេ សួរថាអ្នកណាដែលមិនត្រូវការលុយ ប៉ុន្តែគ្រប់ពេទ្យទាំងអស់ក៏មិនសុទ្ធតែមើលឃើញលុយជាធំដែរ។ ពេលដែលខ្ញុំធាក់កង់ទៅរៀនពេទ្យ បែកកង់ក៏ជាងប៉ះកង់មិនប៉ះអោយខ្ញុំដែរបើខ្ញុំគ្មានលុយ សុខចិត្តអោយបន្តើរកង់រហូតដល់សាលា តើខ្ញុំមានបានជេរគាយ់មួយម៉ាត់អត់?

សាររបស់គ្រូពេទ្យ

ប៉ុន្មាននាទីក្រោយមក គណនីហ្វេសប៊ុកលោក William Guang ក៍មិនទុកយូរដែរក៍ធ្វើការឆ្លើយ តបទៅកាន់លោក គ្រូពេទ្យនោះភ្លាមៗផងដែរ៖

លោកនិយាយនេះភ្លេីហេីយ
ខ្ញុំហ៊ានហៅលោកថាភ្លេីតែម្ដង

គ្រូពេទ្យមួយ គ្រូបង្រៀនមួយ អ្នកនយោបាយមួយ

វិជ្ជាជីវៈទាំងបីនេះមិនអាចនាំអោយយេីងក្លាយជាអ្នកមានទេ
តែបេីអ្នកចង់មានឬក្លាយជាសេដ្ឋីដោយប្រកបវិជ្ជាជីវៈបីនេះបានន័យថាអ្នកជាឈ្លេីងសង្គមដោយឥតប្រកែកបាន
មុននឹងអ្នកជ្រេីសយកវិជ្ជាជីវៈបីនេះអ្នកត្រូវច្បាស់ខ្លួនឯងសិនថាធ្វេីការបម្រេីមនសិកាឬបម្រេីលុយ ?

វិជ្ជាជីវៈ៣នេះជាវិជ្ជាជីវៈសង្គ្រោះ 
មិនមែនប្រកបវិជ្ជាជីវៈដេីម្បីលុយឡេីយ

បេីអ្នកគ្មានមនសិកាទេសុំកុំជ្រេីសវិជ្ជាជីវៈនេះអី

សារលោក william
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor