បុរសជនជាតិរុស្សីម្នាក់បានស្នើសុំរៀបការមិត្តស្រីរបស់ខ្លួនម្នាក់ដែលសព្វថ្ងៃជាអ្នកគ្រូពេទ្យ ដោយបានវះកាត់ដាក់ជញ្ជៀននៅក្នុងរបួសលើពោះរបស់គាត់ ដើម្បីធ្វើឲ្យមិត្តស្រីរបស់ខ្លួនភ្ញាក់ផ្អើល និងរំភើប។
បុរសខាងលើមានឈ្មោះថា Lothario (មិនស្គាល់អត្តសញ្ញាណ) គឺមកពីសាធារណរដ្ឋ Karachay-Cherkess បានពឹងឲ្យមិត្តភក្តិរបស់ខ្លួនថត នៅពេលដែលមិត្តស្រីរបស់ខ្លួនកំពុងឆ្ងល់ និងព្យាយាមយកគ្រឿងអលង្ការមួយចេញពីរបួសក្នុងពោះរបស់ខ្លួន។
បន្ទាប់ពីដឹងថានេះគឺជាជញ្ជៀនសុំរៀបការ នារីម្នាក់នេះរំភើបរហូតមិនអាចទប់ទឹកភ្នែកបាន ហើយបានសម្រេចយល់ព្រមតាមការស្នើសុំរបស់មិត្តប្រុសខ្លួន។
ចំពោះរបួសនៅលើពោះរបស់បុរសខាងលើ មិនត្រូវបានដឹងថាហេតុអ្វីបានជាលោកមានរបួសបែបនេះទេ ប៉ុន្តែបើយោងតាមព័ត៌មានបានឲ្យដឹងថាលោកបានរៀបចំគម្រោងនេះ និងបានប្រាប់គ្រូពេទ្យជួយវះដាក់ចិញ្ជៀននៅក្នុងពោះរបស់លោក និងធ្វើវាអោយដូចជារបួស។
ចង់ដឹងថាមិត្តស្រីរបស់បុរសម្នាក់នេះរំភើបយ៉ាងណាសុំទស្សនាវីដេអូនេះខាងក្រោម:
Source: dailymail
