Sponsor
Pisey

សង្គ្រាមរបស់មនុស្សយន្តយក្សពិតៗផលិតឡើងដើម្បីប្រកួតគ្នាដណ្តើមយកជ័យជំនះ ក្នុងនោះមានមនុស្សយន្តរបស់ប្រទេសពីរដែលកំពុងល្បីខ្លះ គឺមនុស្សយន្តប្រទេសអាមេរិក និងមនុស្សយន្តប្រទេសជប៉ុន។ ដោយឡែកថ្មីៗនេះប្រទេសចិនបានធ្វើឲ្យមានការភ្ញាក់ផ្អើលជាមួយនឹងមនុស្សយន្តយក្សដែលមាន ឈ្មោះហៅថាស្តេចស្វា "Monkey King" ដែលមានលក្ខណះគ្រប់គ្រាន់សម្រាប់ធ្វើការប្រកួតប្រជែង នឹងធ្វើឲ្យមនុស្សយន្តរបស់ប្រទេសដ៏ទៃភ័យខ្លាចផងដែរ។

- រូបថត: @AP
- រូបថត: @Megabots

មនុស្សយន្តស្តេចស្វា "Monkey King" ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនចិនឈ្មោះ GREATMETAL ក្នុងតម្លៃ ១៤លានដុល្លា ហើយវាក៏ជាមនុស្សយន្តយក្សដំបូងគេរបស់ប្រទេសចិនដែលត្រៀមខ្លួនប្រយុទ្ធនឹងមនុស្សយន្តរបស់អាមេរិក ឈ្មោះ "Megabots" និងរបស់ជប៉ុន ឈ្មោះ "Kuratas"។ មនុស្សយន្តស្តេចស្វា "Monkey King" មានកន្លែងសម្រាប់អង្គុយបញ្ជាមួយ អាចបង្វិលក្បាល អាចប្រើជើងតែពីរ ឬទាំងបួន ពេលកំពុងប្រយុទ្ធជាមួយគួរប្រកួត និងសមត្ថភាពដ៏អស្ចារ្យជាច្រើនទៀត។

- រូបថត: @Megabots
- រូបថត: @Megabots

ទស្សនាវីដេអូបង្ហាញពីមនុស្សយន្តយក្សស្តេចស្វា "Monkey King" របស់ចិនខាងក្រោម:

ខាងក្រោមនេះគឺជារូបភាព និងរីដេអូរបស់មនុស្សយន្តយក្សឈ្មោះ "Megabots" របស់អាមេរិក:

- រូបថត: @Megabots
- រូបថត: @Megabots

ខាងក្រោមនេះគឺជារូបភាព និងរីដេអូរបស់មនុស្សយន្តយក្សឈ្មោះ "Kuratas" របស់ជប៉ុន:

- រូបថត: @Megabots
- រូបថត: @Megabots

តើលោកអ្នកពេញចិត្តមួយណា! ហើយគិតថាមនុស្សយន្តយក្សមួយណានឹងឈ្នះនៅពេលដែលប្រយុទ្ធជាមួយគ្នា។

Source: dailymail / Tech Insider / 水道橋重工 / MegaBots Inc重工

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor