Sponsor
Pisey

បរទេស: មានករណីដ៏គួរឲ្យខ្លាចមួយបានកើតលើនារីម្នាក់ ឈ្មោះ Sophie Akis អាយុ ២២ ដោយនាងមានទទួលរងការប្រតិកម្មទឹកថ្នាំសាក់ពណ៌ខ្មៅបណ្តោះអាសន្ននៅលើដៃ អំឡុងពេលដែលនាងឈប់រសម្រាកកាយជាមួយប្តី និងបងប្អូននាងនៅរមណីយដ្ឋានមាត់សមុទ្រក្នុងទីក្រុង Agadir នៅប្រទេសម៉ារ៉ុក។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា នាងបានទៅពិនិត្យស្បែកជាមុនសិនមុននឹងសម្រេចគូសសាក់ ដោយលទ្ធផលឃើញថាមិនមានបញ្ហាអី នាងក៏ប្រញាប់ទៅផ្សារដើម្បីឲ្យគេគូសសាក់ជាមួយគ្រួសាររបស់នាង ដោយប្រើប្រាស់ទឹកថ្នាំខ្មៅកំពុងតែល្បីខ្លាំងឈ្មោះ "Black Henna Inking"។ ប៉ុន្តែកន្លែងសាក់នោះមានមនុស្សច្រើនពេក នាងក៏សម្រេចទៅសាក់នៅតាមជញ្ជើមផ្លូវជំនួសវិញ។

- រូបថត: @BPM Media
- រូបថត: @BPM Media

បន្ទាប់ពីគូសសាក់នៅដៃរបស់នាងហើយ នាងក៏ត្រលប់ទៅសណ្ឋាគារវិញ នាងក៏ចាប់ផ្តើមមានអារម្មណ៍ថារមាស់ និងមានដុំពកតូចៗកើតឡើងនៅលើស្បែកដៃរបស់នាង។ ថ្ងៃបន្ទាប់នាងបានទៅទិញថ្នាំដើម្បីលាបលើដៃរបស់នាង និងយកបង់រុំរបួសរំុពីលើ ដើម្បីអោយមានអារម្មណ៍ធូរស្រាលបន្តិចពេលធ្វើដំណើរត្រលប់មកផ្ទះវិញ។ ក្រោយមកទៀត ដៃរបស់នាងគឺកាន់តែហើម រមាស់ និងឈឺ នាងក៏សម្រេចចិត្តដោះបង់រុំចេញទាំងឈឺជុកចាប់បំផុត នាងមិនអាចសូម្បីតែកម្រើកដៃរបស់នាង។

- រូបថត: @BPM Media
- រូបថត: @BPM Media

បន្ទាប់ពីគ្រូពេទ្យពិនិត្យស្បែកដៃរបស់នាងហើយ រកឃើញថានាងទទួលរងប្រតិកម្មអាល់ឡ៍រហ្ស៊ីស្បែក ពីព្រោះបានប្រើប្រាស់ទឹកសាក់ខ្មៅបណ្តោះអាសន្នឈ្មោះ "Black Henna" ដែលធ្វើឡើងលាយជាមួយគីមី និងថ្នាំលាបសក់ ហើយវាមានលក្ខណៈគ្រោះថា្នក់ណាស់ មិនដូចថ្នាំសាក់ម្យ៉ាងទៀតឈ្មោះ "Natural Brown Henna" ឡើយ។ បន្ទាប់ពីព្យាបាលបាន១១ថ្ងៃ ស្បែកដៃរបស់នាងចាប់ផ្តើមបានធូរស្រាល ប៉ុន្តែនៅតែមានស្លាកស្នាមជាប់នៅកន្លែងដំបៅដដែរ។

- រូបថត: @BPM Media

ទស្សនាវីដេអូបង្ហាញពីការរងគ្រោះបន្ទាប់គូសសាក់បណ្តោះអាសន្នខាងក្រោមនេះ:

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor