ទាំងនេះគឺជារូបភាពដ៏គួរឲ្យតក់ស្លុត និងភ្ញាក់ផ្អើល របស់ប្រជាពលរដ្ឋចូលនិវត្តន៍នៅស្រុកចិន ដែលបានទទួលទល្ធផលឈឺចាប់បន្ទាប់ពីគោរព និងអនុវត្តន៍តាមទំនៀមទម្លាប់មានអាយុកាលជាង ១ពាន់ឆ្នាំ ដែលតម្រូវឲ្យគាបម្រាមជើងចូលគ្នាឲ្យតូចនិងស្រួច។
មានស្រ្តីច្រើនជាង ១០០នាក់ អាយុ៧០ឆ្នាំ ឬអាយុច្រើនជាងនេះ ស្លៀកពាក់ក្នុងសំលៀកបំពាក់ប្រពៃណី រស់នៅក្នុងភូមិ Liuyi ខេត្តយូណាន ដែលមនុស្សទូទៅហើយឈ្មោះភូមិនេះថា "Bound Feet Women Village"។
តាមទំនៀមទម្លាប់នេះ ក្មេងស្រីៗត្រូវតម្រូវឲ្យយកកន្សែងរុំជើងយ៉ាងតឹង ដើម្បីផ្លាស់ប្តូររូបរាងជើងរបស់ពួកគេ ហើយការអនុវត្តន៍នេះគឺមានការពេញនិយមសម្រាប់ស្ត្រីទាំងឡាយណាដែលមានទ្រព្យសម្បត្តិខ្ពង់ខ្ពស់ មិនចាំបាច់ត្រូវចំណាយកំលាំងដើម្បីធ្វើការចិញ្ចឹមជីវិត ដូច្នេះហើយមានន័យថាពួកមិនចាំបាច់ប្រើប្រាស់ម្រាមជើងរបស់ពួកគេទេ។
គួរបញ្ជាក់ផងដែរថារូបរាងជើងបែបនេះ និងអវយវៈដែលរងផលប៉ះពាល់បែបនេះក៏ជាសញ្ញាមួយនៃភាពទាក់ទាញស្រស់ស្អាត ដែលគេឲ្យឈ្មោះថាជាជើងឈូក ប្រចាំតំបន់ក្នុងប្រទេសចិន។
Source: dailymail

