Sponsor
Pisey

ពលរដ្ឋ​កូរ៉េខាងជើង​ចំនួន​ ៦​នាក់​ ដែល​ឃុំ​ខ្លួន​នៅ​ក្នុង​ទីក្រុង​សេអ៊ូល​នា​ពេល​កន្លង​មក​ ថ្ងៃ​អង្គារ ទី​៣០ ខែ​ឧសភា​នេះ​ ពួកគេ​ត្រូវ​បាន​រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​កាន់​ស្រុក​ទេស​វិញ​។ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ Yonhap​។ 

ពលរដ្ឋ​នេសាទ​កូរ៉េខាងជើង​ចំនួន​ ៦​នាក់ ដែល​មាន​ទូក​ ២​គ្រឿង​ ត្រូវ​បាន​រដ្ឋាភិបាល​កូរ៉េខាងត្បូង​សម្រេច​​បញ្ជូន​ឲ្យ​ត្រឡប់​ទៅ​កាន់​ស្រុក​ទេស​វិញ​ បន្ទាប់​ពី​ឆ្មាំ​សមុទ្រ​​ស្ទាក់​ចាប់​ខ្លួន​ និង​បាន​ជួយ​​សង្គ្រោះ​ដោយ​ទ័ព​ជើង​ទឹក​របស់​កូរ៉េខាងត្បូង​ នៅ​ដែន​សមុទ្រ​ខាង​កើត​ កាល​ពី​ថ្ងៃ​ទី​២៧​ ខែ​ឧសភា សប្ដាហ៍​មុន​។

យោង​តាម​សេចក្ដី​ថ្លែងការណ៍​ពី​ក្រសួង​បង្រួប​បង្រួម​ជាតិ​កូរ៉េខាងត្បូង​ បាន​លើក​ឡើង​ថា​ "អ្នក​ទាំង​៦​នាក់​នោះ​ បាន​បញ្ជូន​ទៅ​ផ្ទះ​វិញ​ហើយ​ គឺ​ពួកគេ​វិលត្រឡប់​ទៅ​ដោយ​​មាន​សុវត្ថិភាព...​"។ ទន្ទឹមគ្នា​នេះ​ដែរ​ ក្នុង​សេចក្ដី​ថ្លែងការណ៍​ថា​ ពលរដ្ឋ​កូរ៉េខាងជើង​ទាំង​ ៦​នាក់​ខាង​លើ​ នឹង​ចេញ​ដំណើរ​តាម​នាវា​នៅ​ម៉ោង​ ៩​:០០​ ព្រឹក​ថ្ងៃ​ពុធ ​ស្អែក​នេះ​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor