Sponsor
Pisey

បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​គេហទំព័រ​សារព័ត៌មាន​ រុស្ស៊ី(RT) នា​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​ឧសភា​ ឆ្នាំ​២០១៧​ថា​ មាន​ខ្យល់​ព្យុះ​កំណាច​ (Dozen)​ បាន​បោកបក់​ទៅ​លើ​ទីក្រុង​មូស្គូ​ ប្រទេស​រុស្ស៊ី​ ដែល​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ និង​រង​របួស​ជា​ច្រើន​រយ​នាក់​ នៅ​ក្នុង​ហេតុការណ៍​នេះ​។ 

មជ្ឈមណ្ឌល​គ្រប់គ្រង​គ្រោះ​មហន្តរាយ​រុស្ស៊ី​ បាន​រាយការណ៍​ថា​ ក្នុង​ហេតុការណ៍​ខាង​លើ​បាន​សម្លាប់​អាយុ​ជីវិត​មនុស្ស​សរុប​១២នាក់​ និង​១២៥នាក់​រង​របួស​យ៉ាង​ធ្ងន់​បូក​រួម​ទាំង​កុមារ​១៧នាក់​ផ្សេង​ទៀត​ដែល​គ្រោះ​ថ្នាក់​ផង​ដែរ​។ ប្រលានយន្តហោះ​អន្តរជាតិ​ទីក្រុង​ម៉ូស្គូ​ ឈ្មោះ​ Domodedovo​ និង​ Sheremetyevo ត្រូវ​បាន​លុប​ចោល​ជើង​ហោះ​ហើរ​មួយ​ចំនួន​ និង​ពន្យារ​ពេល​ហោះ​ហើរ​របស់​អតិថិជន​ចំនួន​ ៣៣នាក់​ ដោយ​សារ​តែ​អាកាស​ធាតុ​អាក្រក់​នេះ​។ 

គួរ​បញ្ជាក់​ផង​ដែរ​ថា​ មជ្ឈមណ្ឌល​គ្រប់គ្រង​ខាង​លើ​ បាន​ចេញ​សេចក្ដី​ប្រកាស​ថា​ ព្យុះ​កំណាច​នេះ​មាន​កម្លាំង​ខ្យល់​ពី​ ១៧-២២​ម៉ែត្រ​ក្នុង​មួយ​វិនាទី​ អាច​បំផ្លិចបំផ្លាញ​អគារ​ ផ្ទះសំបែង​ ដើមឈើ​ និង​ចរន្តអគ្គិសនី​នានា​ជា​ច្រើន​កន្លែង​ក្នុង​ទី​ក្រុង​បាន​ដោយ​ងាយ​ស្រួល​៕ 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor