ពេលយប់ស្ងាត់តែងតែជាឱកាសល្អសម្រាប់លោកចោរទាំងឡាយចេញមកធ្វើសកម្មភាពចោរកម្មគ្រប់រូបភាព ដូច្នេះហើយយើងគួរតែបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត។
ដូចជាករណីមួយរបស់បងប្រុសម្នាក់ដែលមានឈ្មោះថា Sokda Cpb គាត់បានបង្ហោះវីដេអូបង្ហាញអំពីសកម្មភាពចោរម្នាក់កំពុងព្យាយាមគាស់សោរធ្វាចូលទៅក្នុងផ្ទះ ក្នុងគោលបំណងដើម្បីលួចយកទ្រព្យសម្បត្តិ ប៉ុន្តែសំណាងល្អលោកចោរគាត់គាស់មិនបានសម្រេច បន្ទាប់ពីបានព្យាយាមប្រើឧបករណ៍អស់ជាច្រើនប្រភេទ រួមទាំងគប់ទ្វាកញ្ចក់ឲ្យបែក។
Source: Sokda Cpb

