មានការចាប់កំណើតដ៏ចំឡែកមួយរបស់ សត្វពពែ មានភ្នែកតែមួយធំ នៅក្នុងប្រទេស ឥណ្ឌា កាលពីថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០១៧។ នៅពេលដែលសត្វពពៃនេះចាប់កំណើតភ្លាម ពេទ្យសត្វបាននិយាយថា សត្វពពែមានភ្នែកធំមួយនេះនឹងត្រូវស្លាប់ក្នុងរយៈពេលពីរបីថ្ងៃខាងមុខប៉ុន្តែការនិយាយរបស់លោកគឺមិនពិតទេ សត្វពពែនេះនៅតែបន្តមានជីវិតរស់នៅដដែរ។
ភ្នែកតែមួយរបស់សត្វពពែនេះគឺងងឹតមើលមិិនឃើញទេ ហើយវាមានត្រចៀកតែមួយទៀត នេះហើយយោងតាមសារព័ត៌មានរបស់ Daily Mail។ អ្នកភូមិជាច្រើនបានប្រញាប់មកមើលសត្វពពែចំឡែកមួយនេះ ហើយក៏មានការប្រតិកម្មថា: "ដំបូងខ្ញុំអត់ជឿសោះ តែពេលមកឃើញផ្ទាល់ទើបដឹងថាវាពិតជាមានភ្នែកតែមួយហើយធំទៀត"។
ចំណែកម្ចាស់ពពែនេះបានសម្ថែងអារម្មណ៍ក្នុងចិត្តថា:
ខ្ញុំមិនចោលសត្វពពែនេះទេ ខ្ញុំនឹងមើលថែទាំវាដូចពពៃដ៏ទៃទៀតរបស់ខ្ញុំដែរ វាប្រហែលរឿងល្អសម្រាប់គ្រួសារក្នុងផ្ទះរបស់ខ្ញុំ ដែលសត្វពពែភ្នែកមួយនេះបានមកចាប់កំណើត ហើយក៏ប្រហែលជាកាដូរបស់ព្រះជាម្ចាស់ប្រទានមកដល់ខ្ញុំហើយ។
ទស្សនាវីដេអូសត្វពពែចំឡែកនេះខាងក្រោម:
Source: dailymail / Liveleak

