Sponsor
Pisey

បរទេស: មានឧបទ្ទវហេតុធ្លាក់យន្តហោះខ្នាតតូចមួយគ្រឿងនៅលើផ្លុវដ៏មមាញឹកមួយកន្លែងក្នុងទីក្រុង Mukilteo រដ្ឋ Washington នៃសហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារម្សិលមិញនេះ។ ហេតុការណ៍ដ៏រន្ធត់នេះត្រូវអ្នកធ្វើដំនើរម្នាក់ថតបានយ៉ាងច្បាស់ ខណៈពេលដែលយន្តហោះនេះបានហោះធ្លាក់ចុះមកជាមួយអណ្តាតភ្លើងដ៏គួរឲ្យខ្លាច និងតក់ស្លុតបំផុត។

- រូបថត: @Liveleak
- រូបថត: @Liveleak

យន្ដហោះនេះបានធ្លាក់ភ្លាមៗបន្ទាប់ពីហោះហើរចេញពីព្រលានយន្តហោះ Paine Field ដែលមានទីតាំងស្ថិតនៅភាគខាងជើងនៃទីក្រុងស៊ីថល។ យោងតាមប្រភពព័ត៌មាន ABCNEWS បានឲ្យដឹងថា មិនមានមនុស្សរងរបួស ឬស្លាប់ទេនៅក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះខ្នាតតូចនេះទេ ប៉ុន្តែមានរថយន្តជាច្រើនគ្រឿងត្រូវបានឆេះខូចខាត។

- រូបថត: @Mukilteo Police Department via Twitter

សូមទស្សនាវីដេអូនៃឧបទ្ទវហេតុធ្លាក់យន្តហោះនេះខាងក្រោម:

Source: foxnews / Liveleak

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor