Sponsor
Pisey

ប្រភព​មក​ពី​កងទ័ព​អាកាស​អាមេរិក​បាន​អះអាង​ថា​ ក្នុង​អំឡុង​ពេល​មួយ​សប្ដាហ៍​​នេះ​ ខ្លួន​បាន​ធ្វើតេស្ត​មីស៊ីល​ផ្លោង​ឆ្លង​ទ្វីប​ (ICBM) ប្រកប​ដោយ​ជោគជ័យ​ហើយ ដែល​បាន​បាញ់​ចេញ​​ពី​មូលដ្ឋាន​អាកាស​ក្នុង​រដ្ឋ ​California​ បន្ទាប់​ពី​បាញ់​សាកល្បង​មួយ​គ្រាប់​ គំរាម​ទៅ​កាន់​កូរ៉េខាងជើង កាល​ពី​ថ្ងៃ​ទី២៦​ ខែមេសា​សប្ដាហ៍​មុន។  

បើ​តាម​ការ​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន RT បាន​ឲ្យ​ដឹង​ថា​ កាល​ពី​ថ្ងៃ​ពុធ ទី​០៣ ខែ​មេសា ម្សិលមិញ​ ម៉ោង ០៧៖២​នាទី​ (ម៉ោង​ក្នុង​តំបន់​)​ សហរដ្ឋ​អាមេរិក​បាន​បំផ្ទុះ​ មីស៊ីល​ផ្លោង​ឆ្លង​ទ្វីប ​ចំនួន ​០៣​គ្រាប់​ ដែល​អាច​ហោះ​បាន​​ចម្ងាយ​ប្រមាណ​ជា ៦៧៥៩.245 ​គីឡូម៉ែត្រ​ ដោយ​បាញ់​ចេញ​ពី​មូលដ្ឋាន​ទ័ព​អាកាស​ Vandenberg នៅ​ក្បែរ​តំបន់​ Kwajalein Atoll​ កោះ​ Marshall​។  

យោង​តាម​កង​អាកាស​លេខ​៣០​ ​ដែល​អ្នក​ធ្វើតេស្ត​មីស៊ីល​ផ្លោង​ឆ្លង​ទ្វីប​ Minuteman III ​បាន​បញ្ជាក់​ថា​ រាល់​ការ​បាញ់​សាកល្បង​អាវុធ​នេះ​ គឺ​ត្រូវ​បាន​ធ្វើឡើង​ចំ​ពេល​ដែល​សកម្មភាព​សម​យុទ្ធ​នៅ​កោះ​ Peninsula​ ​កូរ៉េខាងត្បូង​ កំពុង​ប្រឈម​មុខ​នឹង​ការ​គំរាមកំហែង​កាន់​តែ​ខ្លាំង​ឡើង​ៗ​ ពី​សំណាក់​រដ្ឋាភិបាល​​ទីក្រុង​ព្យុងយ៉ាង​៕ 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor