Sponsor
Pisey

ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ លោក​ Joko Widodo​ បាន​ផ្ដល់​អំណាច​កាន់​តែ​ធំ​ទៅ​ឲ្យ​យោធា​ឥណ្ឌូណេស៊ី​ (TNI) លើ​ការ​ប្រយុទ្ធ​ប្រឆាំង​ទៅ​នឹង​អំពើ​ភេរវកម្ម​ក្នុង​ប្រទេស​ទាំង​មូល​។ នេះ​បើ​យោង​តាម​សារព័ត៌មាន​ channelnewsasia​ បាន​ចុះ​ផ្សាយ​នា​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​ឧសភា​ ឆ្នាំ​២០១៧។

លោក​បាន​និយាយ​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ នៅ​វិមាន​ប្រធានាធិបតី​នៃ​ទីក្រុង​បូហ្គ័រ​ថា​ រូប​លោក​បាន​ផ្ដល់​ហេតុផល​សមរម្យ​មួយ​ដល់​ក្រសួង​ធ្វើ​ផែន​ការ​ និង​សម្របសម្រួល​គោល​នយោបាយ​ ក្នុង​ការ​ត្រៀម​រៀបចំ​សម្រាប់​ប្រយុទ្ធ​ប្រឆាំង​ទៅ​នឹង​អំពើ​ភេរវកម្ម​ណា​មួយ​ របស់​ក្រុម​ឧទ្ទាម​ (IS)។​

គួរ​បញ្ជាក់​ផង​ដែរ​ថា​ នៅ​សប្ដាហ៍​មុន​ មាន​ការ​បំផ្ទុះ​គ្រាប់​បែក​នៅ​ស្ថានីយ​រថយន្ត​ក្រុង​មួយ​កន្លែង​ ដែល​បណ្ដាល​ឲ្យ​ប៉ូលិស​នឹង​ជនស៊ីវិល​ស្លាប់​ និង​រង​របួស​ជា​ច្រើន​នាក់​នៅ​ក្នុង​ហេតុការណ៍​នោះ​ផង​ដែរ​។ លោក​បាន​សង្កត់ធ្ងន់​ទៅ​លើ​ការ​លុប​បំបាត់​ទីកន្លែង​របស់​ក្រុម​ឧទ្ទាម​ (IS)​ និង​មិន​ឲ្យ​មាន​ភេរវកម្ម​កើត​ឡើង​នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​ទៀត​ទេ​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor