វីដេអូដ៏រន្ធត់មួយបានបង្ហាញថា មានកូនសិស្សស្រីម្នាក់រៀននៅក្នុងប្រទេសចិន ត្រូវបានអ្នកគ្រូម្នាក់អូសកាត់ផ្លូវដើរចូលសាលាយ៉ាងព្រៃផ្សៃបំផុត។ បើយោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្មេងស្រីម្នាក់នេះទំនងជាបធិសេធមិនត្រឡប់ចូលក្នុងថ្នាក់រៀន ដូច្នេះហើយទើបអ្នកគ្រូរបស់ក្មេងនេះចេញមកអូសសក់របស់នាងទាំងនាងកំពុងតែយំឲ្យត្រលប់ទៅថ្នាក់រៀនវិញ ហើយសកម្មភាពនេះត្រូវបានថតជាប់ដោយអ្នកថ្មើរជើងម្នាក់កំពុងតែដើរកាត់មុខសាលាភាសាបរទេសឈ្មោះ Huachen ក្នុងខេត្ត ក្វាងទុង ប្រទេសចិន។ បុរសម្នាក់នេះក៏បានយកវីដេអូទៅបង្ហោះចូលទៅក្នុងបណ្តាញសង្គម ធ្វើឲ្យមហាជនជាច្រើនមានការខឹងសម្បាជាមួយអ្នកគ្រូម្នាក់នេះជាខ្លាំង។
មកដល់ពេលនេះ អ្នកគ្រូម្នាក់នេះត្រូវបានខាងសាលាបញ្ឈប់ពីការងារ ដោយជាប់ពីបទប្រើអំពើហិង្សា និងរំលោភបំពានលើរាងកាយកុមារ យ៉ាងណាក៏ដោយបញ្ហានេះត្រូវបានម្តាយក្មេងៗនៅក្នុងប្រទេសចិនសម្តែងការព្រួយបារម្ភពីសុវត្តិភាពកូនរបស់ពួកគេជាខ្លាំង និងសុំឲ្យរដ្ឋាភិបាលចិនយកចិត្តទុកដាក់ពីបញ្ហានេះបន្ថែមទៀត។

