សិល្បៈ ៖ ការប៉ះគ្នាលើឆាករវាងតារាចម្រៀងលោក សុគន្ធ ថេរ៉ាយុ និងរៀមច្បង យក់ ឋិតរដ្ឋា កាលពីថ្ងៃទី២២ ឧសភា មានអ្នកគាំទ្រជាច្រើន រហូតមានអ្នកចង់ឲ្យអ្នកទាំងពីរច្រៀងបទនេះនៅ ថោន ជាថ្មីថែមទៀតផង។ ការផ្គូផ្គងនេះធ្វើឲ្យលោក សុគន្ធ ថេរ៉ាយុ បានបញ្ជាក់ប្រាប់ពីអារម្មណ៍ពិតរបស់ខ្លួន ចំពោះការចាប់ដៃជាមួយ យក់ ឋិតរដ្ឋា ថា លោកចង់ណាស់តែរង់ចាំពេលវេលាបន្តិចទៀតសិន។
លោក សុគន្ធ រ៉ាយុ បានប្រាប់ថា ជាលើកទីមួយហើយលោកដែលលោកបានបកស្រាយបទចម្រៀងរួមគ្នាជាមួយរៀមច្បងអ្នកនាង យក់ ឋិតរដ្ឋា នៅលើឆាកតន្ត្រីមនុស្សធម៌នៅស្តាតអូឡាំពិក កាលពីថ្ងៃទី២២ កន្លងទៅ ដែលមានអ្នកទស្សនាជាច្រើនគាំទ្រ និងចង់ឲ្យពួកយើងច្រៀងដាក់ស៊ីឌីរួមគ្នានៅក្នុងផលិតកម្ម ថោន ។
តារារូបនេះបន្តថា ពិតជាប្លែកណាស់ដែលលោកបានច្រៀងបទ "តើឲ្យអូនក្បត់បងម៉េចទៅ" ដែលជាបទចាស់របស់បងស្រី យក់ ឋិតរដ្ឋា ។ បទនេះដ្បិតតែចាស់របស់គាត់ តែនៅមានការគាំទ្រខ្លាំង រហូតមានការសំណូមពរឲ្យលោក និងគាត់ច្រៀងបទនេះឡើងវិញនៅក្នុងផលិតកម្ម ថោន ថែមទៀតផង។ ប៉ុន្តែសំណូមពរនេះប្រហែលជាធ្វើមិនទាន់បានទេ ព្រោះបទនេះគាត់ធ្លាប់ចេញនៅផលិតកម្ម ចាស់ដូច្នេះហើយមិនអាចធ្វើជាថ្មីនៅ ថោន បានទេ ៕


