ទាំងនេះគឺជារូបភាពដ៏កម្រដែលកូរ៉េខាងជើងមិនចង់ឱ្យនរណាម្នាក់នៅលើសកលលោកនេះបានឃើញឡើយ ប៉ុន្តែដោយសារតែអ្នកថតរូបម្នាក់ បានព្យាយាមលួចផ្តិតយករូបថតជាច្រើន រួចបានរកផ្លូវរត់ចេញ និងនាំរូបថតទាំងនោះចេញពីកូរ៉េខាងជើង ហើយជាចុងក្រោយគឺលោកធ្វើបាន ប៉ុន្តែលោកក៏ត្រូវបានរដ្ឋាភិបាលកូរ៉េខាងជើងហាមមិនឲ្យវិលត្រឡប់មកកាន់ប្រទេសរបស់ពួកគេវិញទៀតទេដែរ។
ពេលអ្នកយកកាសែតឈ្មោះលោក Gavin John ជាជនជាតិកាណាដា បានទៅដល់កូរ៉េខាងជើងដំបូង គ្រាន់តែគាត់ក្រឡេកមើលរបៀបរបប និងជីវភាពរស់នៅរបស់ប្រជាជនកូរ៉េខាងជើង គឺលោកបានដឹងហើយថាវាគ្រាន់តែជាឆាកល្ខោនដែលរៀបចំជាប្រព័ន្ធដោយរដ្ឋាភិបាលផ្តាច់ការ ហើយធ្វើឡើងដើម្បីបញ្ឆោតភ្នែកអ្នកទេសចរណ៍ប៉ុន្នោះ។
អំឡុងពេលថតរូបក្នុងប្រទេសកូរ៉េខាងជើង មានពេលមួយនោះលោកព្យាយាមថតយករូបភាពទាហានកូរ៉េខាងជើង លោកត្រូវបានគេចាប់យកទៅឃុំឃាំង និងចង់កម្ទេចអង្គចងចាំដាក់រូបថតលោកចោលទៀត តែសំណាងល្អលោកទាញយកមកវិញបាន។
អ្នកកាសែតម្នាក់នេះបានសម្តែងការអាណិតពេលមើលរូបថតរបស់ប្រជាពលរដ្ឋកូរ៉េខាងជើងដែលលោកថតបាន ហើយលោកមិនចង់ឲ្យពួកគេរងគ្រោះព្រោះតែសង្គ្រាមណាមួយកើតឡើងទេ ព្រោះថាប្រជាជនទាំងនេះនឹងក្លាយទៅជាជនរងគ្រោះមុនគេបង្អស់។ លោកបានថតរូបភាពទាំងនោះកាលពី ២០១៤ ហើយពេលនេះលោកបានបង្ហាញវាអោយពិភពលោកបានដឹង ចង់ដឹងថាយ៉ាងណានោះសូមទស្សនាកំររូបភាពតាំងនេះខាងក្រោម:

