Sponsor
Pisey

មានករណីវាយប្រហារដ៏ចំឡែកមួយកើតឡើងដោយសត្វដែលគេស្គាល់ថាគេសត្វស្លូត ទៅលើបុរសម្នាក់ ធ្វើឲ្យគាត់រងរបួសជាច្រើនកន្លែង។ ហេតុការណ៍នេះបានកើតឡើងនៅប្រទេសអាហ្វ្រិកខាងត្បូង នៅពេលដែលបុរសរងគ្រោះឈ្មោះថា Tienie Van Wyk បានដើរៗក៏ទៅជួបសត្វបក្សីអូទ្រីស នេះនៅចំពីមុខ ធ្វើឲ្យវាដូចជាខឹង បើកស្លាបយ៉ាងធំ និងស្ទុះមកជាន់លោកទាំងកម្រោលធ្វើឲ្យលោកដួលទៅលើដី និងបន្លា។

- រូបថត: @Caters News Agency

ក្នុងហេតុការណ៍នេះសត្វបក្សី អូទ្រីស បានហោះជាន់ ខ្វាច ទាត់ ជាច្រើនសារទៅលើលោក រហូតលោកមានស្នាមដាច់ស្បែកជាច្រើនកន្លែង ទម្រាំមិត្តភក្តិរបស់លោកមកដេញសត្វបក្សីនេះចេញ។

បុរសរងគ្រោះបាននិយាយប្រាប់ថា:

លោកបានកើតឡើងលើទឹកដីចំការសត្វ អូទ្រីស នេះស្រាប់ ហើយក៏ដឹងថាយើងមិនគួរនៅពីមុខ បក្សី អូទ្រីស ទេ ជម្រើសល្អបំផុតគួរតែនៅពីក្រោយ ព្រោះវាឆាប់ភ័យ និងឆេវឆាវចំពោះអ្វីដែលនៅពីមុខវាណាស់។ គាត់ថាគាត់សប្បាយចិត្ត និងសំណាងពេកណាស់ទៅហើយ ដែលទទួលរងរបួសស្រាលប៉ុន្នេះ។
- រូបថត: @Caters News Agency
- រូបថត: @Caters News Agency

ទស្សនាវីដេអូសត្វបក្សី អូទ្រីស វាយប្រហារបុរសនេះខាងក្រោម:

Source: dailymail

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor