Sponsor
Pisey

មានការភ្ញាក់ផ្អើលមួយនៅលើផ្លូវត្រសក់ផ្អែម ឬ ផ្លូវ៦៣ កែង ផ្លូវព្រះសីហនុ ដោយហេតុការណ៍ផ្ទុះចរន្តអគ្គិសនី នៅលើបង្គោលភ្លើង ហើយឃើញថាមានបងប្អូន ប្រជាពលរដ្ឋនៅទីនោះ បាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យ មកបាញ់ពន្លត់ តែមើលទៅហាក់ដូចជាមិនស្ងប់សោះ ដោយសារខ្ពស់ពេក។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាមួយពេលនោះដែរ យើងឃើញថាមានបុរសម្នាក់ សុខចិត្តយករថយន្តរបស់គាត់ ជាឈ្នាន់ជាន់បាញ់ពន្លត់ ដើម្បីឲ្យកាន់តែកៀកភ្លើងនោះ ក្រោយបាញ់រួច បុរសម្នាក់នោះក៍ចុះមកវិញ រួចក៍ចូលរថយន្តទៅបាត់ទៅ។

អ្វីដែលធ្វើឲ្យអ្នកលេងហ្វេសប៊ុកចាប់អារម្មណ៍ទៀតនោះ គឺហេតុការណ៍នេះ ត្រូវបានយកមកបង្ហោះឡើងវិញ ដោយលើកឡើងថា៖ «មេីលម្តងហេីយ ម្តងទៀតៗ ពិតជាក្លាហាន មែន អ្នកណាស្គាល់គាត់ខ្លះ..???»

ជាក់ស្ដែងគឺគាត់មែន គឺលោក វីល្លាម អ្នកនិយាយបញ្ហាសង្គមវ័យក្មេងនោះអី ប្រិយមិត្តដែលតែងតែស្ដាប់ និងទស្សនាវីដេអូរបស់គាត់ប្រាកដជាបាន ស្គាល់ច្បាស់។

តោះទស្សនាទាំងអស់គ្នា៖

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor