Sponsor
Pisey

យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជប៉ុន​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ សមាជិក​គ្រួសារ​ព្រះ​ចៅ​អធិរាជ​ជប៉ុន​ ព្រះ​នាង​ម្ចាស់​ Mako​  សុខ​ចិត្ត​លះ​បោះបង់​ខ្សែ​រាជវង្ស​ ដើម្បី​រៀបការ​ជា​កូន​កំលោះ​ជា​ជន​សាមញ្ញ​ម្នាក់​ ដែល​ព្រះ​នាង​បាន​ស្គាល់​គ្នា​ រយៈ​ពេល​០៥​ឆ្នាំ​មក​ហើយ​។ នេះ​បើ​យោង​តាម​គេហទំព័រ​សារព័ត៌មាន BBC នៅ​ថ្ងៃ​ទី​១៨ ខែ​ឧសភា​ ឆ្នាំ​២០១៧។

ប្រព័ន្ធ​ផ្សព្វផ្សាយ​ខាង​លើ​ បាន​បន្ថែម​ទៀត​ថា​ ព្រះ​នាង​ម្ចាស់​ Mako​ មាន​ព្រះជន្ម​ ២៥វស្សា​ និង​ជា​ចៅ​ស្រី​ច្បង​ របស់​ព្រះ​ចៅ​អធិរាជ​ជប៉ុន​ Akihito​ នឹង​ភ្ជាប់​ពាក្យ​ជា​មួយ​បុគ្គលិក​ក្រុមហ៊ុន​ច្បាប់​ម្នាក់​ឈ្មោះ​ Kei Komuro អាយុ​២៥ឆ្នាំ ដែល​ព្រះ​នាង​រៀន​ជា​មួយ​ក្នុង​សកលវិទ្យាល័យ​ International Christian University ក្នុង​ទី​ក្រុង​តូក្យូ​ កាល​ពី​ឆ្នាំ​២០១២មក​ម្ល៉េះ​​។

ទាក់ទិន​បញ្ហា​ខាង​លើ​នេះ​ ខាង​រាជ​វាំង​ជប៉ុន​ពុំ​ទាន់​ធ្វើ​ការ​អត្ថាធិប្បាយ​នៅ​ឡើយ​ទេ​ ខណៈ​ពេល​ដែល​សួរ​រឿង​ពាក់ព័ន្ធ​នឹង​គម្រោង​ភ្ជាប់​ពាក្យ​របស់​ពួក​គេ​ទាំង​ពីរ​។ កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ​នេះ​ លោក​ Kei Komuro​ បាន​និយាយ​ថា​ "នេះ​មិន​មែន​ជា​ពេល​វេលា​ សម្រាប់​ខ្ញុំ​ធ្វើ​ការ​អត្ថាធិប្បាយ​នោះ​ទេ​ ប៉ុន្តែ​ខ្ញុំ​នឹង​បកស្រាយ​រឿង​នេះ​ នៅ​ពេល​សាក​សម​ណា​មួយ​"

គួរ​រំលឹក​ផង​ដែរ​ថា​ ច្បាប់​របស់​អធិរាជ​ប្រទេស​ជប៉ុន​ បាន​ចែង​ថា​ ប្រសិន​សមាជិក​ក្នុង​គ្រួសារ​រាជវង្ស​ រៀបការ​ជា​មួយ​មនុស្ស​ធម្មតា​នឹង​ត្រូវ​ក្លាយ​រាស្ត្រ​សាមញ្ញ​ជា​រៀង​រហូត​ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor