Sponsor
Pisey

ឧបទ្ទវហេតុ​ផ្ទុះ​ហ្គាស​ នៅ​អណ្ដូងរ៉ែ​មួយ​កន្លែង​ ក្នុង​ខេត្ត​ Hunan ​ស្ថិត​នៅ​ភាគ​កណ្ដាល​ នៃ​ប្រទេស​ចិន​ បាន​ឆក់​យក​ជីវិត​មនុស្ស​ចំនួន ​១៨​នាក់​ភ្លាម​ៗ​។ នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​ចិន ស៊ិន ហូរ នៅ​មុន​នេះ​បន្តិច​។

អាជ្ញាធរ​បាន​បញ្ជាក់​ថា​ នៅ​វេលា​ម៉ោង​ប្រមាណ​ជា​ ១១​ព្រឹក​ (ម៉ោង​ក្នុង​តំបន់​) កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ មាន​ករណី​បែក​ធ្លាយ​ហ្គាស​នៅ​ក្នុង​អណ្ដូងរ៉ែ ​តំបន់​ Youxian ​ប្រទេស​ចិន​ បង្ក​ឲ្យ​ផ្ទុះ​ឆេះ​ឡើង​យ៉ាង​សន្ធោ​សន្ធៅ  បណ្ដាល​ឲ្យ​កម្មករ​ចំនួន​ ​១៨​នាក់​បាន​ស្លាប់​ និង​៣៧​នាក់​ផ្សេង​ទៀត​រង​របួស​។

ក្នុង​ករណី​ខាង​លើ​នេះ​ដែរ ​ក្រុម​ប៉ូលិស​ចិន​បាន​ឃាត់​ខ្លួន​ អ្នក​ទទួល​ខុសត្រូវ​ នៅ​ក្នុង​អណ្ដូងរ៉ែ​នោះ ហើយ​​អ្នក​ស៊ើបអង្កេត​កំពុង​តែ​ធ្វើតេស្ត​រក​សារធាតុពុល​មួយ​ចំនួន​ដែល​ភាយ​ចេញ​ពី​ការ​ផ្ទុះ​ហ្គាស​ផង​ក៏​ដូចជា​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​ផ្ទុះ​ផង​ដែរ​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor