Sponsor
Pisey

​រាជធានី​ភ្នំពេញ៖​​  បង​ប្រុស​សម្តេច​នាយករដ្ឋមន្ត្រី​​កម្ពុជា ​លោក​ ហ៊ុន​ សាន​ បាន​ស្នើ​សុំ​ឲ្យ​សម្ដេច​ក្រឡាហោម​ ស ខេង​ ​ ​ឧបនាយករដ្ឋមន្ត្រី រដ្ឋ​មន្ត្រី​​ក្រសួង​មហា​ផ្ទៃ​ ចាត់​វិធាន​ការ​យ៉ាង​ម៉ឺង​ម៉ាត់​ចំពោះ​ អគ្គ​ស្នងការ​រង​នគរបាល​ជាតិ លោក​ ម៉ក់​ ជីតូ​ ពាក់ព័ន្ធ​បញ្ហា​វិវាទ​ដី​ធ្លី​ជិត​ ១២០​ហិតា​ នៅ​ក្រុង​ប៉ោយ​ប៉ែត​។​ 

​​​យោង​តាម​លិខិត​របស់​ លោក​​ ហ៊ុន​ សាន​ ​ដែល​មាន​ចារ​ដោយ​សម្ដេច​ ស​ ខេង​ ​នៅ​ថ្ងៃ​ទី​០៥ ខែ ឧសភា​​ ឆ្នាំ​២០១៧​ ​ដើម្បី​ផ្ញើ​ជូន​បន្ត​ឲ្យ​អគ្គស្នងការ​រដ្ឋបាល​មុខការ​នោះ​បាន​បញ្ជាក់​ថា កាល​ពី​ពេល​ថ្មី​ៗ​នេះ​ មន្ត្រី​របស់​​សម្ដេច​ ស ​ខេង​ ចេះ​តែ​មក​គំរាម​គំ​ហែង​មក​លើ​រូប​ខ្ញុំ​ ក្រុម​គ្រួសារ​របស់ខ្ញុំ​ និង​សហការី​ខ្ញុំ​ ដែល​បាន​ចុះ​អភិវឌ្ឍ​លើ​ដី​ខ្ញុំ​ នៅ​ចំណុច​ភូមិ​ព្រៃគប់​ សង្កាត់​ផ្សារ​កណ្ដាល​ ក្រុង​ ប៉ោយប៉ែត​ ខេត្ត​បន្ទាយមានជ័យ​​​ ទំហំ​​ ១១៩​ហិតា​។

ក្នុង​ស្ថានភាព​បែប​នេះ សូម​សម្ដេច​ក្រឡាហោម មេត្តា​ណែនាំ​ទៅ​​ លោក​ ម៉ក់​ ជីតូ​  ដែល​តែង​តែ​ការពារ​ជនល្មើស​ក្នុង​ការ​រំលោភ​យក​ដី​របស់​​គ្រួសារ​​លោក​ ដែល​ធ្វើ​ឲ្យ​បាត់បង់​ភាព​កក់​ក្តៅ​ ធា្លក់​ចុះ​នូវ​ប្រជាប្រិយភាព​​ បាត់បង់​សាមគ្គីផ្ទៃក្នុង​ ជំនឿ​ទុក​ចិត្ត​ក្នុង​ជួរ​គណបក្ស​ប្រជាជន ពិសេស​ក្រុម​គ្រួសារ​ថ្នាក់​ដឹក​នាំ​ប្រទេស​។

លិខិត​ដដែល​លោក​ ហ៊ុន​ សាន​ ក៏​បាន​ជំរុញ​ឲ្យ​សម្ដេច​ ស ខេង​ ចាត់​វិធាន​យ៉ាង​ម៉ឹង​ម៉ាត់​ចំពោះ​មន្រ្តី​រូប​នេះ​ ដែល​តែង​តែ​ប្រើអំណាច​កៀប​សង្កត់​ជិះ​ជាន់​អ្នក​ស្លូត​ត្រង់ ដើម្បី​ផលប្រយោជន៍​ខ្លួន និង​បក្ខពួក​ខិលខូច​មួយ​ក្តាប់​តូច​ ដែល​តែង​តែ​រំខាន​ដល់​ការ​រស់​នៅ សុខសាន្ត​របស់​ក្រុម​គ្រួសារ​ខ្ញុំ​ដ៏​ដូចជា​ពលរដ្ឋ​ទូទៅ​ផង​ដែរ​។​​​​​​​​​​​

សារ
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor