«"ពាក្យពេចន៍វីរកងទ័ព"»
-បើសិនជាខ្ញុំស្លាប់នៅក្នុងសមរភូមិ "សូមយកសាកសពខ្ញុំដាក់ក្នុងមជ្ឈស ហើយដាក់តាំងគ្រឿងឥស្សរយស លើទ្រូងខាងស្ដាំនិងយកទង់ជាតិគ្របសពខ្ញុំផង ព្រោះខ្ញុំបានបំពេញភារកិច្ច ហើយពលីជីវិត គឺដើម្បីប្រទេសជាតិ ជាទីស្រលាញ់របស់ខ្ញុំ"
-ពេលយកមកដល់ផ្ទះ ជួយប្រាប់ឪពុកម្ដាយខ្ញុំថា "កូនប្រុសម្នាក់នេះបានប្រឹងអស់ពីសមត្ថភាពហើយ" ហើយប្រាប់បងប្អូនប្រុសស្រីនិងកូនប្រុសស្រីខ្ញុំថា "ឲ្យខិតខំប្រឹងរៀនសូត្រ ព្រោះបងប្រុសរបស់គេមិនអាចត្រលប់មកវិញបានទៀតឡើយ មើលថែឱពុកម្តាយជំនួសខ្ញុំផង" ។
-ប្រាប់មនុស្សដែលខ្ញុំស្រឡាញ់ថាកុំយំ" ព្រោះមនុស្សប្រុសម្នាក់នេះ កើតមកគឺដើម្បីបម្រើនិងហ៊ានពលីដើម្បីរក្សាសន្តិភាពជូនប្រទេសជាតិ និងអន្តរជាតិ" ។
"លះបង់គ្រប់យ៉ាងដើម្បីបុព្វហេតុជាតិមាតុភូមិ"
សូមចូលរួមសោកស្ដាយ និងរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសពផង
( Rip)






