នៅក្នុងលោកនេះប្រហែលជាមិនមានច្រើនទេមើលទៅ នូវប្តីដ៏ល្អចិត្តសន្ដោសប្រណី ស្រឡាញ់ប្រពន្ធកូនខ្លាំងនិងមិនមានចិត្តខ្លាចខ្មាសគេនៅពេលម៉ូតូអស់សាំង ដោយមិនទុកប្រពន្ធឲ្យនៅឲ្យចាំនៅកន្លែងណាមួយសិននោះ តែបុរសជាប្តីម្នាក់នេះ ធ្វើបែបនោះឡើយគឺសុខចិត្តចុះបណ្តើរម៉ូតូហើយមិនឲ្យប្រពន្ធមានផ្ទៃពោះចុះដើរឡើយ។
ប្តីល្អបែបនេះមិត្តនារីៗណាមិនចង់បាននោះ។ យោងតាមវីដេអូមួយដែលបង្ហោះក្នុងបណ្ដាញសង្គមបានធ្វើមិត្តអ្នកលេងក្នុងបណ្ដាញសង្គមហ្វេសប៊ុកខ្ទង់ម៉ឺននាក់បានរំជួលចិត្តនូវទង្វើ គួរឲ្យគោរពស្រឡាញ់និងបង្ហាញទឹកចិត្តដ៏ល្អផូរផង់របស់បុរសជាប្តីចំពោះប្រពន្ធរបស់ខ្លួនម្នាក់នោះ។
ចង់ដឹងមានទិដ្ឋភាពយ៉ាងណានោះ តោះ! មិត្តអ្នកអាន គេហទំព័រព័ត៌មាន ខេឃ្យូប (KQUBE) ទៅទស្សនាវីដេអូខាងក្រោមនេះ៖

