ពួកសកម្មប្រយុទ្ធ កូបូហារ៉ា ដែលកំពុងស្វែងរកអាហារ នៅប្រទេស នីហ្សេរីយ៉ា នាពេលថ្មីៗនេះ បានសម្លាប់កសិករចំនួន ១១នាក់ នៅជាយក្រុង Maiduguri។ នេះបើយោងតាមការចុះផ្សាយ របស់គេហទំព័រព័ត៌មាន UPI នៅមុននេះបន្តិច។
ប៉ូលិសបានរាយការណ៍ឲ្យដឹងថា ហេតុការនេះបានកើតឡើងកាលពីថ្ងៃចន្ទ ទី១៥ ម្សិលមិញ ដោយក្រុមឧទ្ទាមប្រមាណជា ៩នាក់ បានធ្វើដំណើរ ដោយជិះមូ៉តូ មកកាន់ទីក្រុង Amarwa រដ្ឋ Borno ភ្លាមៗនោះ បានប្រើកាំបិតកាប់សម្លាប់កសិករយ៉ាងរន្ធត់ បណ្ដាលឲ្យមនុស្សចំនួន៩នាក់ស្លាប់ ចំពេលដែលពួកគេកំពុងធ្វើការនៅក្នុងស្រែ ជិតទំនប់វារីអគ្គិសនី Alau Dam ជាប់ទន្លេ Ngadda River។
គួរបញ្ជាក់ផងដែរថា ក្រោយពីទិន្នផលដំណាំធ្លាក់ចុះចំនួន ៣ឆ្នាំ នៅប្រទេស នីហ្សេរីយ៉ា តម្លៃអាហារមានការកើនឡើងយ៉ាងខ្លាំង ជាហេតុនាំឲ្យកងកម្លាំងក្រុមឧទ្ទាមកូបូហារ៉ា វាយសម្រុកចូលទៅតាមភូមិជាញឹកញាប់ នៅទីក្រុង Maiduguri ដើម្បីស្វែងរកអាហារ។ យ៉ាងណាមិញរដ្ឋាភិបាលក៏បានចាត់វិធានការ បញ្ជូនកម្លាំងការពារសន្តិសុខប្រជាជន នៅក្នុងតំបន់ងាយរងគ្រោះទាំងនោះផងដែរ។

