Sponsor
Pisey

អគ្គរដ្ឋទូត​កូរ៉េខាងជើង​ ប្រចាំ​នៅ​ទីក្រុង​ប៉េកាំង​ ប្រទេស​ចិន​ បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ចន្ទ​ ទី​១៥ ​ខែ​ឧសភា​ម្សិលមិញ​ថា​ ទីក្រុង​ព្យុងយ៉ាង​នឹង​បន្ត​ការ​បាញ់​សាកល្បង​មីស៊ីល​ផ្លោង​ឆ្លង​ទ្វីប​របស់​ខ្លួន​ ជា​បន្ត​បន្ទាប់​គ្រប់​ពេលវេលា​ គ្រប់​ទី​កន្លែង​ ដោយ​មិន​ញញើត​ការ​ព្រមាន​របស់​សហរដ្ឋអាមេរិក​ ឬ​ដំណោះ​ស្រាយ​នៃ​អង្គការសហប្រជាជាតិ​ឡើយ​។ នេះ​បើ​តាម​ការ​ចេញផ្សាយ​ដោយ​សារព័ត៌មាន​ Reuters​។

អគ្គរដ្ឋទូត​កូរ៉េខាងជើង​ លោក​ Ji Jae Ryong ​បាន​សង្កត់ធ្ងន់​ថា​ "កូរ៉េខាងជើង​នឹង​ធ្វើតេស្ត​មីស៊ីល​ផ្លោង​ឆ្លង​ទ្វីប ​ICBM ​គ្រប់ពេលវេលា​ គ្រប់​ទីកន្លែង​ ខណៈ​មាន​បទបញ្ជា​ពី​មេដឹកនាំ​លោក​ គីម​ ជុងអ៊ុន"។ ដោយ​ការ​បាញ់​អាវុធ​នុយក្លេអ៊ែរ​នេះ​ ប្រទេស​ផ្ដាច់ការ​មួយ​នេះ​នឹង​ធ្វើឡើង​ដោយ​មិន​កោតខ្លាច​ភាគី​ណាមួយ​ឡើយ​ ជា​ពិសេស​គឺ​រដ្ឋាភិបាល​អាមេរិក​ លោក ដូណាល់​ ត្រាំ​ និង​អង្គការ​សហប្រជាជាតិ​ (UN) ​ជាដើម។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ការ​លើក​ឡើង​ខាង​លើ​នេះ​ បន្ទាប់​ទីក្រុង​ព្យុងយ៉ាង ប្រកាស​ពី​ភាព​ជោគជ័យ​នៃ​ការ​បាញ់​សាកល្បង​មីស៊ីល​ម៉ាក​ Hwasong-12​ ​​សមត្ថភាព​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ ដែល​មាន​រយៈ​ចម្ងាយ​មធ្យម​​ កម្ពស់​ ២.១១១,៥​គីឡូម៉ែត្រ និង​ហោះ​បាន​ចំងាយ​ ៧៨៧​ គីឡូម៉ែត្រ ​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​។ ទន្ទឹម​គ្នា​នឹង​ទង្វើ​ដ៏​ផ្គើន​នេះ​ សហរដ្ឋអាមេរិក​ និង​ជប៉ុន​ បូក​រួម​ទាំង​ ក្រុម​ក្រុមប្រឹក្សាសន្តិសុខ​ អង្គការ​សហប្រជាជាតិ​ នឹង​បើក​កិច្ច​ប្រជុំ​ជាបន្ទាន់​មួយ​ នៅ​ថ្ងៃ​អង្គារ​នេះ​ ដើម្បី​ចាត់​វិធានការ​ឆ្លើយតប៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor