Sponsor
Pisey

​ប្រាសាទ​អង្គរ​វត្ត​របស់​កម្ពុជា​ បាន​ជាប់​ថ្នាក់​លេខ​១​ ជា​សំណង់​ដ៏​មាន​សារៈសំខាន់​ផ្នែក​ប្រវត្តិសាស្ត្រ​អស្ចារ្យ​បំផុត​របស់​ពិភពលោក​សម្រាប់​ ឆ្នាំ​២​០​១​៧​នេះ​ បន្ទាប់​ពី​មាន​ការ​ចូលរួម​បោះឆ្នោត​ពី​ភ្ញៀវ​ទេសចរ​រាប់​លាន​នាក់​ជុំវិញ​ពិភពលោក ​គេហទំព័រ​ដ៏​ល្បីល្បាញ​ Trip​Advisor​​។ នេះ​បើ​យោង​តាម​​ការ​ឲ្យ​ពី​ហ្វេសប៊ុក​អាជ្ញាធរ​ជាតិ​អប្សរា​​​កាល​ពី​ម្សិលមិញ​។​​​

​ប្រភព​​​ហ្វេសប៊ុក​អាជ្ញាធរ​ជាតិ​អប្សរា​​​​ដដែល​បាន​​បញ្ជាក់​ថា នេះ​គឺជា​ឆ្នាំ​ទី​៤​ហើយ ​ដែល​អង្គរ​ត្រូវ​បាន​ភ្ញៀវ​ទេសចរ​លើ​ពិភពលោក​បោះឆ្នោត​គាំទ្រ​ ឲ្យ​​ទទួល​បាន​ចំណាត់​លេខ​​១​ជាប់​ៗ​គ្នា​តាមរយៈ​គេហទំព័រ​ដ៏​ល្បីល្បាញ​ផ្សេង​ៗ​គ្នា​ ដោយ​កាល​ពី​ឆ្នាំ​២​០១​៤​ ​អង្គរ​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​១​ នៅ​លើ​គេហទំព័រ​​មួយ​ដែល​តែងតែ​យក​តំបន់​បុរាណ​វិទ្យា​​ និង​ប្រវត្តិសាស្ត្រ​ទាំងអស់​លើ​ពិភពលោក​មក​ប្រៀបធៀប​គ្នា ​នោះ​គឺ​គេហទំព័រ ​Archaeo​Madness។ ​

ហើយ​នៅ​ដើម​ឆ្នាំ​២០​១​៥ ប្រាសាទ​​អង្គរ​ខ្មែរ​​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១​ម្តង​ទៀត ​នៅ​លើ​​គេហទំព័រ​អន្តរជាតិ​មួយ​ ឈ្មោះ​ គេហទំព័រ​ TripAdvisor ដែល​បាន​​ផ្សព្វផ្សាយ​តំបន់​ទេសចរណ៍​ល្បី​ៗ​​លើ​ពិភពលោក​។​

មួយ​ឆ្នាំ​ក្រោយ​មក​ពី​នៅ​ឆ្នាំ​២​០១​៦​កន្លង​ទៅ​ ​ប្រាសាទ​អង្គរ​ក៏​​បាន​បន្តជាប់​លេខ​១​បន្ថែម​ទៀត​ នៅ​លើ​គេហទំព័រ​របស់​ក្រុមហ៊ុន​ Lon​e​l​y​ ​P​l​a​n​e​t ​ដែល​ជា​គេហទំព័រ​ផ្សព្វផ្សាយ ​និង​ជា​ប្រភព​ព័ត៌មាន​ទេសចរណ៍​ដ៏​ល្បី​មួយ​លើ​ពិភពលោក​ មាន​ទាំង​ព័ត៌មាន​តាមរយៈ​វែបសាយ ​ទស្សនាវដ្តី ​និង​សៀវភៅ ​ជា​ដើម​។

​ការ​គាំ​ទ្រ​ពី​សំណាក់​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ឲ្យ​ប្រាសាទ​អង្គរ​របស់​ខ្មែរ​ជាប់​​ចំណាត់​ថ្នាក់​លេខ​១​ជាប់​គ្នា​នៅ​បួន​ឆ្នាំ​មក​នេះ​ ​ពិត​ជា​មោទនភាព​​ជា​ទីបំផុត​​​របស់​ជន​ជាតិ​ខ្មែរ​យើង​​​ដូច្នេះ​សូម​​បងប្អូន​ខ្មែរ​ទាំងអស់​បន្ត​ចូលរួម​ថែរក្សា ការពារ​នូវ​បេតិកភណ្ឌ​របស់​ដូនតា​យើង​ឲ្យ​បាន​ខ្លាំង​ក្លា​ដើម្បី​ភាព​គង់វង្ស​យូរអង្វែង​តទៅ​៕​

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor