Sponsor
Pisey

បើទោះបីជាសមត្ថកិច្ចមានការសកម្មយ៉ាងណា ក៍ដោយ យើងនៅតែឃើញថា​សកម្មភាពឆក់ ប្លន់ គឺមានសឹងរាល់ថ្ងៃតែម្ដង នៅរាជធានីភ្នំពេញយើងហ្នឹង ហើយជនរងគ្រោះអាចរងរបួសធ្ងន់ធ្ងរ និងពេលខ្លះទៀតធ្វើឲ្យស្លាប់បាត់បង់ជីវិតថែមទៀតផង ជាហេតុធ្វើឲ្យប្រជាពលរដ្ឋ មានការខឹងសម្បារយ៉ាងខ្លាំង ពេលចាប់បាន។

ស្ដែងៗ​ ដូចពីម្សិលមិញនេះ នៅចំណុចស្ថិតនៅម្ដុំ សាលាសន្ធរមុខ ផ្លូវកម្ពុជាក្រោម តាមកាមេរ៉ារថយន្ត ថតបានសកម្មភាពចោរឆក់ កាបូបស្ត្រីម្នាក់ បណ្ដាលឲ្យដួលបោកក្បាលនឹងថ្នល់ ក្រោកមិនរួច។ ប្រភពពីម្ចាស់វីដេអូបានឲ្យដឹងពីស្លាកលេខម៉ូតូ របស់ចោរឆក់គឺ កំពត 1H 8059 ។

ដោយឡែកកាលពីម្សិលមិញដូចគ្នានេះ ក៍មានមួយករណីទៀតដែរ គឺសកម្មភាពចោរឆក់ តែយើងមិនដឹងប្រភពច្បាស់លាស់ថា នៅទីកន្លែងណា ហើយឆក់អ្វីនោះដែរ គឺឃើញបងប្អូនយើងផូសនៅលើហ្វេសប៊ុក។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor