សារជាការក្រើនរំលឹកក៍ដូចជាបទពិសោធ សម្រាប់ធ្វើការចែករំលែកពីបង ប៊ុន ណាំ អៀង តំណាងដោយ (អាវុធហត្ថខេត្ត បន្ទាយមានជ័យ) ៖ សូមសមត្ថកិច្ចទូទាំងប្រទេសបង្កើនការប្រុងប្រយ័ត្នចំពោះការឃាត់ខ្លួននិងឃុំខ្លួនជនសង្ស័យ ប្រហែសតែបន្តិចជនសង្ស័យរូបនេះត្រូវបានរត់គេចខ្លួនបាត់ សូម្បីតែដៃជាប់ខ្នោះ និងខ្លួនជាប់ទ្រុងក៏ដោយ។
ជនសង្ស័យឈ្មោះ ផាន់ សាវង់ ភេទប្រុស អាយុ 38ឆ្នាំ ត្រូវបានកម្លាំង អហ ស្នាក់ការ 568 ក្នុងមូលដ្ឋានក្រុងប៉ោយប៉ែត ធ្វើការឃាត់ខ្លួនត្រង់ចំណុចរង្វង់មូលក្រុងប៉ោយប៉ែត នៅថ្ងៃទី 11/05/2017 វេលាម៉ោង 1:30 នាទីរសៀល បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ វ៉ន នរះ ភេទប្រុស អាយុ 31 មុខរបររត់ម៉ូតូឌុប ត្រូវបានបាត់ម៉ូតូនៅថ្ងៃទី 07/05/2017 ព្រលប់ម៉ោង 9:00នាទី។
ជនសង្ស័យរូបនេះត្រូវបានបញ្ជូនមកឃុំខ្លួនជាបណ្តោះអាសន្ននៅស្នាក់ការ អហ 568 ដើម្បីកសាងសំណុំរឿងបញ្ជូនទៅទីបញ្ជាការខេត្តចាត់ការបន្តរ។ នៅយប់អាធ្រាតវេលាម៉ោង 12 ថ្ងៃទី 11 រំលងចូលថ្ងៃទី 12 ជនសង្ស័យរូបនេះបានយកខ្សែភ្លើងប្រវែងមួយចង្អុលដៃ លួចធ្វើការឆ្គុះខ្នោះដៃ និងសោទ្រុង បំរ៉ុងរត់គេចខ្លួន ប៉ុន្តែដោយមានការយាមកាមល្អត្រូវបានកម្លាំង អហ ស្នាក់កាឃើញក៏ធ្វើការទប់ស្កាត់ទាន់ពេលវេលា។ ចោស្ទាត់ជំនាញ វត្ថុដែលនៅជំវិញខ្លួនសុទ្ធតែជាអាវុធ៕




វីដេអូ

