កាលពីប៉ុន្មាននាទីមុននេះ Cristiano Ronaldo ក្លាយជាកីឡាករបាល់ទាត់ដំបូងគេមាន អ្នកគាំទ្រ (Followers)ក្នុងInstagram ឡើងដល់១០០លាននាក់ទៅហើយ។
កំពូល Super Star របស់ Real Madrid រូបនេះ បានផុសរូបភាពក៏ដូចជាការសរសេរក្នុងគណនី Instagram នេះចំនួន១៨០០ផុស ចាប់តាំងពីមានគណនីនេះរួចមក ក្រោយពេលមានអ្នកគាំទ្រក្នុងគណនី Twitter ជាង ៥០លាននាក់ និងមានអ្នកចុច Like, Followe បណ្ដាញសង្គម Facebook ដល់១២០លាននាក់។
កីឡាករដែលមានអ្នក Followed បន្ទាប់គឺតារាងបាល់ទាត់ប្រេស៊ីល និង Barcelona កីឡាករ Neymar មានដល់ទៅ៧៥លាននាក់ក្នុង Instagram ខណៈមិត្តរួមក្រុម Lionel Messi មានអ្នក Followers ជិត៧១លាននាក់៕

