Sponsor
Pisey

អតីត​អ្នក​ចាំ​ទី​ក្លឹប​បិសាច​ក្រហម​ Edwin van der Sar ចង់​ឲ្យ​អតីត​ក្លឹប​របស់​ខ្លួន​ចាញ់ ​Ajax នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ពាន ​Europa League ខណៈ​ការ​ប្រកួត​នឹង​ចាប់​ផ្ដើម​នៅ​ម៉ោង​១ ​និង​៤៥​នាទី​យប់​នេះ​។

មូល​ហេតុ​អ្វី​បាន​ជា​វរបុរស​​បិសាច​ក្រហម​រូប​នេះ​ចង់​ឲ្យ ​Man Utd ចាញ់​ទៅ​វិញ? នោះ​គឺ​ថា​ ដោយសារ​តែ​គាត់​នៅ​មាន​ការ​ស្មោះស្ម័គ្រ​ជាមួយ​ក្លឹប ​Ajax ទោះ​បី​ធ្លាប់​ឈ្នះ​ពាន​ជាមួយ​ក្លឹប​មាន​កីឡដ្ឋាន​ឈ្មោះ ​Old Trafford ច្រើន​ក៏​ដោយ។ អ្នក​ចាំ​ទី​រូប​នេះ​ចំណាយ​ពេល​៩​ឆ្នាំ​ចាប់​អាជីព​​លេង​នៅ​ក្លឹប​យក្ស​ហុល្លង់ ​​ដែល​ជា​កន្លែង​គាត់​ធ្លាប់​ឈ្នះ ​Champions League ម្ដង​ និង​ពាន​ Eredivisie  បួន​ដង​ហើយ​ពេល​នេះ​គាត់​គឺ​ជា ​CEO របស់ ​Ajax​ទៀត​ផង។

អតីត​កីឡាករ​បាន​និយាយ​ក្នុង ​BBC ថា​៖" ក្លឹប​ពីរ​ស្ថិត​ក្នុង​បេះដូង​ខ្ញុំ​រហូត​​គឺ ​Ajax ​ទី​មួយ ​ហើយ​ទី​២​គឺ​Manchester United។" ខ្ញុំ​មិន​គាំទ្រ​ក្លឹប​ម្ដង​ទាំង​ពីរ​នោះ​ទេ ​​ហើយ​ខ្ញុំ​មាន​ទំនួល​ខុស​ត្រូវ​ជាមួយ ​Ajax ហើយ​នៅ​យប់​ថ្ងៃ​ពុធ​នេះ​ Ajax គឺ​ជា​ក្លឹប​តែ​មួយ​គាត់​ដែល​ខ្ញុំ​គាំទ្រ"។

អំឡុង​ពេល​វេលា​លេង​នៅ ​Man Utd គាត់​បាន​បង្ហាញ​ខ្លួន​៣​ដង​ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ Champions League គឺ​ឈ្នះ​ជើង​ឯក​ឆ្នាំ ២០០៨​ ​និង​ចាញ់​ Barcelona ឆ្នាំ ២០០៩ និង ២០១១។ ឆ្នាំ​២០១១​គឺ​ជា​ឆ្នាំ​ចុង​ក្រោយ​របស់​គាត់​នៅ ​Man Utd ដែល​លេង​ក្នុង​ពាន​​លំដាប់​អឺរ៉ុប​វគ្គ​ផ្ដាច់​ព្រ័ត្រ ​ហើយ​អ្នក​ចាំ​ទី​សញ្ជាត​ហុល្លង់​គិត​ថា​ គាត់​គួរ​តែ​ក​គាំទ្រ​ក្លឹប​ពី​មុន​របស់​គាត់​វិញ។

“ គិត​មក​ដល់​ឥឡូវ​វា​ចាប់​តាំង​ពី​៦​ឆ្នាំ​មុន​ដែល​ពួក​គេ ​(Man Utd) លេង​ពាន​ទ្វីប​អឺរ៉ុប​ចុង​ក្រោយ​។ ពួក​គេ​ត្រូវ​ការ​ឈ្នះ ​​ទោះ​បី​ជា​មាន​ការ​ពិបាក​ដើម្បី​បន្ត​ដំណើរ​ទៅ​កាន់​ជំហាន​បន្ទាប់​ក៏​ដោយ"៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor