Sponsor
Pisey

ប្រភព​ផេក​ហ្វេសបុក​របស់​  Fujieda MYFC ជា​ភាសា​ខ្មែរ​បាន​ផុស​កាល​ពី​ប៉ុន្មាន​នាទី​មុន​នេះ​ថា ក្លឹប​លេង​នៅ​លីក​ទី​បី​ជប៉ុន​មួយ​នេះ ​បាន​ប្រកួត​ឈ្នះ​ក្រុម  Yamanashi Gakuen​ University​ក្នុង​លទ្ធផល​៣​ទល់​០​។

ក្នុង​ចំណោម​៣​គ្រាប់​នេះ​ក៏​មាន​ការ​ទាត់​បញ្ចូល​ទី ​ពី​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា ចាន់  ​វឌ្ឍនាកា ផង​ដែរ។​ តែ​យ៉ាង​ណា​ក្ដី ​ក្នុង​ការ​ផុស​មិន​បាន​បញ្ជាក់​ថា​លេង​មិត្តភាព​ ឬ​ការ​ប្រកួត​ក្នុង​ពាន​រង្វាន់​អ្វី​នោះ​ទេ។

ដោយ​ឡែក​កីឡាករ​វ័យ​២៣​ឆ្នាំ ​ក៏​មាន​ឈ្មោះ​​ក្នុង​ក្រុម​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា​ទាំង​​​២៥​នាក់​សម្រាប់​ត្រៀម​ប្រកួត​ក្នុង​លក្ខណៈ​មិត្ត​ភាព​ជាមួយ​ឥណ្ឌូណេស៊ី​ និង​ជម្រុះ​ពាន AFC Asain Cup2019 ជាមួយ​អាហ្វហ្គានីស្ថាន​ផង​ដែរ។​

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor