Sponsor
Pisey

យោង​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​រុស្ស៊ី (RT) នៅ​ថ្ងៃ​ចន្ទ​ ទី​២៩​ ខែ​ឧសភា ឆ្នំា២០១៧នេះ​​ រ​ដ្ឋមន្រ្តីការពារ​ជាតិ​សហរដ្ឋអាមេរិក​ លោក​ James Mattis​ បាន​ចេញ​សេចក្ដី​ព្រមាន​ទៅ​កាន់​​លោក ​គីម ​យុងអ៊ុន​ ថា​ជា​មេដឹកនាំ​មហា​ចង្រៃ​ និង​ថែម​ទាំង​បាន​គំរាម​ប្រឈម​មុខ​យោធា​ដាក់​គ្នា​ទៀត​ផង​​។

​លោក ​James Mattis និយាយ​សំដៅ​ទៅកាន់​រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង​ថា ជា​មេដឹកនាំ​មហា​ចង្រៃ​ (Catastrophic)​ដែល​ចូលចិត្ត​បង្ក​រឿង​ឈ្លោះ គំរាម​កំហែង​ប្រទេស​ជិតខាង​តាមរយៈ​អំណាច​នុយក្លេអ៊ែរ​របស់​ខ្លួន។ ​លើស​ពី​នេះ​លោក​រដ្ឋ​មន្ត្រី​ខាង​លើ​បាន​ចំអក​ទៅ​ឲ្យ​កូរ៉េខាងជើង​ថា​​ ទីក្រុង​ព្យុងយ៉ាង​មាន​ត្រឹមតែ​កាំភ្លើង​ធំ​រាប់​រយ​ដើម​ប៉ុណ្ណោះ ហើយ​កាំជ្រួច​ដែល​បាន​បាញ់​កន្លង​មក​នោះ វា​មិន​អាច​ហោះ​ហួស​ពី​ទីក្រុង​កូរ៉េខាងត្បូង​ឡើយ៕

គួរ​បញ្ជាក់​ផងដែរ​ថា​ ការ​ព្រមាន​លាយឡំ​នឹង​ការ​ចំអក​របស់​រដ្ឋ​មន្រ្តី​ការពារ​ជាតិ​អាមេរិក​ខាងលើ​នេះ​​ ត្រូវបាន​លេចឡើង​បន្ទាប់​ពី​ កូរ៉េខាងជើង ​បាន​បាញ់​សាកល្បង​មីស៊ីល​របស់​ខ្លួន​មួយ​គ្រាប់​ទៀត​ឈ្មោះ​ Scud ​ដែល​មាន​រយៈ​ចម្ងាយ​ ៤៥០​គីឡូម៉ែត្រ​ ធ្លាក់​ចូល​ក្បែរ​តំបន់​សេដ្ឋកិច្ច​របស់​ជប៉ុន​កាល​ពី​ព្រឹក​មិញ​នេះ៕​

រ​ដ្ឋមន្រ្តីការពារ​ជាតិ​អាមេរិក
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor