ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងដោយសារការខ្វះភាពប្រុងប្រយ័ត្ន ពេលបើកទ្វាររថយន្ត បណ្ដាលឲ្យម៉ូតូជិះលឿនបុក ធ្វើឲ្យម៉ូតូដួល បន្ទាប់មកក៍ត្រូវរថយន្ត Mazda មកជាន់ពីលើបន្ថែមទៀត ចុងក្រោយរថយន្តទាំងពីរនេះ បានដាក់មេប្រូចគេចបាត់ទាំងពីរតែម្ដង។
ហេតុការណ៍នេះបានឡើងថ្ងៃទី ០៣ ឧសភា ឆ្នាំ២០១៧ វេលាម៉ោង១៦ និង២០នាទី ផ្លូវជាតិលេខ5 ចំណុចបឋមសិក្សាអូរអំបិប្រហែល40ម៉ែត្រ ឋិតក្នុងភូមិ-សង្កាត់ អូរអំបិល ក្រុងសិរីសោភ័ណ ខេត្ត បន្ទាយមានជ័យ។
ខាងក្រោយនេះជាខ្លឹមសារពីប្រភពដើម ៖
បើស្គាល់រថយន្តទាំងពីរសូមទំនាក់ទំនងមកការិយាល័យនគរបាលចរាចរណ៍ខេត្ត ប ជ៕ camryឈប់បើកទ្វារម៉ូតូបុកដួល ម៉ាស្តាមកពីក្រោយជាន់ថែម (ដាក់មេប្រូចទាំងពីរគ្រឿងបាត់) រឿងរ៉ាវនេះកើតឡើងថ្ងៃទី03 05 17 វេលាម៉ោង16-20នាទីផ្លូវជាតិលេខ5ចំណុចបឋមសិក្សាអូរអំបិប្រហែល40មឋិតក្នុងភូមិ-សង្កាត់ អូរអំបិល ក្រុងសិរីសោភ័ណ ខេត្ត ប ជ៕

