ទោះបីចាញ់ Real Madrid ៣-០ កាលពីយប់មិញក៏ពិតមែន ប៉ុន្តែគ្រូបង្វឹក AT Madrid លោក Diego Simeone នៅតែជឿជាក់យ៉ាងខ្លាំងថាក្រុមរបស់លោកនឹងអាចវាយបកយកឈ្នះបានវិញនៅជើងទី២សបា្តហ៍ក្រោយ។
បន្ទាប់ពីចាញ់ម្ចាស់ផ្ទះ Real ៣-០ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League ជើងទី១កាលពីយប់មិញ លោក Diego Simeone អ្នកចាត់ការទូទៅរបស់ AT Madrid នៅតែរំពឹងយ៉ាងមុតមាំថាក្រុមរបស់លោកនឹងអាចវាយបកឈ្នះឡើងវគ្គផ្តាច់ព្រ័ត្រវិញជាមិនខាន ដោយក្នុងនោះគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះបាននិយាយក្រោយចប់ការប្រកួតឲ្យដឹងថា “ខ្ញុំបាននិយាយប្រាប់ទៅកីឡាករ និងអ្នកគាំទ្រថាទោះបីយើងចាញ់៣គ្រាប់ក្រៅដីពិតមែន ប៉ុន្តែយើងនៅតែសង្ឃឹមថានឹងអាចយកឈ្នះបានវិញខ្ញុំជឿជាក់ដូចេ្នះ វាគ្មានអ្វីថាមិនអាចកើតឡើងបាននោះទេចំពោះបាល់ទាត់”។
គួររំលឹកផងដែរថា AT Madrid នឹងត្រូវទទួលស្វាគមន៍ក្រុមភ្ញៀវ Real Madrid ក្នុងជើងទី២វិញនៅថ្ងៃទី១១សបា្តហ៍ក្រោយ៕
ប្រភព៖ Marca

