Sponsor
Pisey

អតីត​ទាហាន​ជើងទឹក​អាមេរិក​មួយ​រូប​ ត្រូវ​បាន​ជាប់​ទោស​ពី​បទ​ បើក​រថយន្ត​ក្នុង​ល្បឿន​លឿន​សំដៅ​ទៅ​រក​ហ្វូង​មនុស្ស​ នៅ​ក្នុង​ទីក្រុង​ New York កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ បណ្ដាល​ឲ្យ​ស្ត្រី​វ័យ​ក្មេង​ម្នាក់​បាន​ស្លាប់​ និង​ ២២​ផ្សេង​ទៀត​រង​របួស​។ នេះ​បើ​យោង​​តាម​ការ​ចុះផ្សាយ​ដោយ Channel News Asia ​នា​ព្រឹក​ថ្ងៃ​សុក្រ ទី​១៩ ខែ​ឧសភា​ ឆ្នាំ​២០១៧។

ប៉ូលិស​បាន​ឲ្យ​ដឹង​ថា​ ទី​កន្លែង​ដែល​កើតហេតុ​ខាង​លើ​នេះ​ កាល​ពី​ឆ្នាំ​២០១០​ ពួក​ភេរវករ​ប្រុង​វាយប្រហារ​បំផ្ទុះ​គ្រាប់បែក​ម្ដង​រួច​មក​ហើយ ប៉ុន្តែ​ត្រូវ​បាន​បរាជ័យ​ទៅ​វិញ​ ខណៈ​ដែល​កង​កម្លាំង​សន្តិសុខ​យាមល្បាត​ និង​តាម​ដាន​សកម្មភាព​ពួកគេ​គ្រប់​ទី​កន្លែង។

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ សាក្សី​នៅ​កន្លែង​មនុស្ស​ស្លាប់​ និង​របួស ​បាន​ឲ្យ​ដឹង​ថា ករណី​ខាងលើ​នេះ​ គឺជា​អំពើ​ភេរវកម្ម។ យ៉ាងណាមិញ​ពុំ​ទាន់​មាន​ប្រភព​ច្បាស់លាស់​ណាមួយ​ ដែល​អះអាង​ថា ជា​ទង្វើ​របស់​ក្រុម​សកម្ម​ប្រយុទ្ធ​ ISIS ​ឬ​ក្រុម​ផ្សេង​​ទៀត​នៅ​ឡើយ​ទេ​៕  

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor