Sponsor
Pisey

គ្រូល្អ គឺជាគ្រូដែលតែងតែលះបង់សេចក្តីសុខផ្ទាល់ខ្លួន និងធ្វើអ្វីគ្រប់យ៉ាងដើម្បីតែសម្រេចបំណងមួយគត់ គឺអាចផ្តល់ចំនេះដឹង និងការបង្រៀនដល់សិស្សជាទីស្រលាញ់របស់ពួកគាត់ទាំងអស់។ ក្នុងចំណោមគ្រូល្អទាំងនោះ ក៏មានលោកគ្រូម្នាក់ ឈ្មោះ Ahmad Saidin កំពុងតែទទួលការសរសើរជាខ្លាំងពីសំណាក់មហាជន ដោយសារតែការតាំងចិត្ត និងការលះបង់ក្នុងនាមជាគ្រូ ដើម្បីផ្តល់ចំណេះដឹងដល់សិស្សជាច្រើន។

បើយើងក្រឡេកមើលមួយភ្លេត យើងនឹងមិនអាចដឹងថាលោក Ahmad Saidin ជាគ្រូបង្រៀននោះទេ ពីព្រោះលោកស្លៀកខោខូវប៊យប្រលាក់ទៅដោយភក់ និងពាក់អាវដៃវែងដែលមានញើសជោក តែធាតុពិតលោកគឺពិតជាគ្រូម្នាក់នៅសាលា Sekolah Kebangsaan ក្នុងតំបន់ដាច់ស្រយោលមួយនៅក្នុងប្រទេស ម៉ាឡេស៊ី។

- រូបថត: @thecoverage

ជារៀងរាល់ថ្ងៃលោកត្រូវងើបពីព្រលឹម និងជិះម៉ូតូចង្ងាញប្រហែល ៦៥គីឡូម៉ែត្រ (បើគិតទាំងពេលទៅនិងមកគឺ ១៣០គីឡូម៉ែត)ពីផ្ទះរបស់លោកទៅកាន់សាលារៀន។ តាមផ្លូវទៅកាន់សាលាគឺមានការលំបាក ហើយវាកាន់តែពិបាកនៅពេលដែលមានភ្លៀងធ្លាក់ គឺលោកត្រូវជិះលើផ្លូវដែលមានភក់ជ្រំជ្រៅ និងមានព្រៃក្រាស់ដុះហ៊ុំព័ទ្ធ ធ្វើឲ្យការចំណាយពេលធ្វើដំណើរនៅកាន់សាលារបស់លោកគឺកាន់តែច្រើន។ មានពេលខ្លះលោកបានរអិលដួលជាមួយម៉ូតូ ធ្វើឲ្យសំលៀកបំពាក់របស់លោកប្រឡាក់មើលលែងយល់ ក៏ប៉ុន្តែលោកតែងតែមានសំលៀកបំពាក់ល្អមួយទៀតត្រៀមជានិច្ច សម្រាប់ស្លៀកពាក់ពេលបង្រៀន។

លោកគ្រូ Ahmad Saidin បាននិយាយថា:

គ្មានអ៊ីនធឺនេត គ្មានសេវាទូរស័ព្ទ និងបញ្ហាធ្លាក់ពីលើម៉ូតូ គឺជារឿងធម្មតាទៅហើយសម្រាប់លោក បំណងរាល់ថ្ងៃ គឺលោកចង់ទៅដល់សាលាឲ្យទាន់ពេលវេលាបង្រៀន។ កូនសិស្សទាំងអស់របស់លោកគឺ ៤៥៦ នាក់ លោកស្រលាញ់ និងចាត់ទុកពួកគេដូចជាគ្រួសារតែមួយជាមួយនឹងលោកដែរ។

លោកគ្រូចិត្តធម៌ម្នាក់នេះបានស្មាក់ចិត្តចូលមកបង្រៀននៅក្នុងសាលានេះអស់រយៈពេល៣ឆ្នាំមកហើយ ទោះបីជាមានភាពលំបាកខ្លាំង លោកមិនដែលបង្ហាញអារម្មណ៍ធុញទ្រាន់ ឬត្អួញត្អែលរឿងបង្រៀននោះទេ គាត់សប្បាយចិត្តនឹងការចែករំលែកចំនេះដឹង និងការបង្រៀនដល់ក្មេងៗទាំងនោះ។

- រូបថត: @thecoverage
- រូបថត: @thecoverage
- រូបថត: @thecoverage
- រូបថត: @thecoverage

Source: thecoverage / khmer-note

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor