Sponsor
Pisey

យន្ត​ហោះ​ឈ្លប​យក​ការណ៍​ម៉ាក​ KJ-500​  របស់​ចិន​ត្រូវ​បាន​ពង្រីក​ប្រតិបត្តិការ​ និង​ការ​ត្រួត​ពិនិត្យ​របស់​ខ្លួន​ ក្នុង​ដែន​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​កំពុង​មាន​ជម្លោះ​។ នេះ​បើ​យោង​តាម​ការ​ចេញ​របស់​សារព័ត៌មាន​ sputnik នា​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​ឧសភា​ ឆ្នាំ​២០១៧។

រោង​ចក្រ​ Shaanxi Aircraft Corporation​ បាន​ឲ្យ​ដឹង​ថា​ យន្ត​ហោះ​ឈ្លប​យក​ការណ៍​ម៉ាក​ KJ-500  បាន​បំពាក់​រ៉ាដា​នៅ​ពី​លើ​តួ​របស់​យន្ត​ហោះ​ សម្រាប់​ត្រួត​ពិនិត្យ​ចលនា​យន្ត​ហោះ​រហូត​ដល់​ទៅ​ ៦០យន្ត​ហោះ​ ដែល​នៅ​ចម្ងាយ​ ៤៧០គីឡូម៉ែត្រ​ ពី​ខ្លួន​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ នេះ​ជា​យន្ត​ហោះ​ស៊ើបការណ៍​លើក​ដំបូង​ដែល​ប្រទេស​ចិន​ផលិត​បាន​ ហើយ​វា​ក៏​អាច​ការពារ​នៅ​​ទឹក​ដី​ជម្លោះ​រវាង​ប្រទេស​ចិន​ ហ្វីលីពីន​ និង​កោះ​តៃវ៉ាន់ ទោះ​បី​ជា​មាន​ប្រទេស​អាមេរិក​ជា​សម្ព័ន្ធ​មិត្ត​យោធា​ប្រទេស​ទាំង​ពីរ​(ហ្វីលីពីន និង​កោះ​តៃវ៉ាន់)។ 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor