Sponsor
Pisey

សហព័ន្ធ​បាល់ទាត់​ឥណ្ឌា ​បាន​ធ្វើ​របាយការណ៍​អំពី​លទ្ធផល​នៃ​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​​គឺ​ជម្រើស​ជាតិ​ឥណ្ឌា U17 ​បាន​យក​ឈ្នះ​អ៊ីតាលី U17 ប៉ុន្តែ​របាយការណ៍​បាន​បំផ្លើស​ទាំង​ស្រុង។

សហព័ន្ធ​បាល់ទាត់​យក្ស​អាស៊ី​ខាងត្បូង​មួយ​នេះ ​បាន​សរសេរ​និង​ផុស​ក្នុង​គណនី​ Twitter ផ្លូវ​ការ​របស់​ខ្លួន​ថា​ U17 ឥណ្ឌា​បាន​យក​ឈ្នះ​ U17 អ៊ីតាលី ​បំបែក​កំណត់​ត្រា​ប្រវត្តិសាស្ត្រ​ ប៉ុន្តែ​ការ​ពិត​ក្រុម​ដែល​U17 ឥណ្ឌា​ឈ្នះ ​U17អ៊ីតាលី​២​ទល់​០​គឺ​ជា​ក្រុម​មក​ពី​ Italian Lega Pro U17  ដែល​ជា​ក្រុម​យុវជន​លេង​ក្នុង​លីក​លំដាប់​ក្រោម​តំណាង​ក្រុម​យុវជន​ឲ្យ​ជម្រើស​ជាតិ​អ៊ីតាលី​នោះ​ទេ ​នេះ​បើ​តាម​ប្រភព​ Hindustan Times ដែល​ជា​កាសែត​ធំ​ជាង​គេ​នៅ​ឥណ្ឌា​បាន​ផ្សាយ​។

ក្រុម​យុវជន​មក​ពី​ក្រប​ខ័ណ្ឌ​ Lega Pro  តំណាង​ឲ្យ​ U17 អ៊ីតាលី​នេះ​ ជ្រើសរើស​ចេញ​ពី​ក្លឹប​លេង​នៅ​លីក​លំដាប់​ទី​៣ និង​ទី​៤​របស់​ប្រព័ន្ធ​បាល់ទាត់​អ៊ីតាលី ​ខណៈ​ក្រុម ​U17 អ៊ីតាលី​ពិត​ៗ​កំពុង​លេង​ក្នុង​ពាន​រង្វាន់ UEFA Under-17 European Championship ឯណោះ។

តាម​របាយការណ៍​របស់​សហព័ន្ធ​បាល់ទាត់​ឥណ្ឌា (AIFF)​មិន​បាន​បញ្ជាក់​ឲ្យ​ច្បាស់​ពី​ករណី​នេះ​ទេ​គឺ​ថា ​ជា​ជម្រើស​ជាតិ ​U17 អ៊ីតាលី​សុទ្ធ​ៗ ធ្វើ​ឲ្យ​អ្នក​គាំទ្រ​បាល់ទាត់​ឥណ្ឌា​ជឿ​ថា ​ក្រុម​របស់​គេ​អាច​យក​ឈ្នះ​ក្រុម​លំដាប់​យក្ស​មួយ​ក្នុង​ពិភព​បាល់ទាត់។ ខាង​ក្រោម​នេះ​ជា​ Twit របស់​សហព័ន្ធ​បាល់ទាត់​ឥណ្ឌា៖

ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី​មែន​ទែន ​ប្រមូល​ផ្ដុំ​ទៅ​ដោយ​យុវជន​មាន​ទេពកោសល្យ​​ដូច​ជា៖ Moise Kean និង Roberto Biancu  របស់ ​Juventus  Gabriele Bellodi របស់ ​AC Milan និង​ក្រុម​យុវជន​មក​ពី​ក្លឹប ​Inter ខ្លះ​ទៀត​។ ​ចំណែក​ក្រុម​ដែល​ចាញ់​ជម្រើស​ជាតិ​ឥណ្ឌា ​U17​នេះ​មក​ពី​ Modena, Cremonese និង Padova ​ក្នុង​លីក​លំដាប់​ទី​៣​និង​ទី៤​ទៅ​វិញ​ទេ។ 

ឥណ្ឌា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ពាន​រង្វាន់​ FIFA U-17 World Cupនៅ​ចុង​ឆ្នាំ​នេះ​។ពួក​គេ​ធ្លាប់​បាន​ចូល​រួម​លេង​ក្នុង​ព្រឹត្តិការណ៍ ​Granatkin Cup ក្នុង​ប្រទេស​រុស្សី​​ ដោយ​ឆ្លង​កាត់​​ការ​ប្រកួត​៦​ដង​ចាញ់​ទាំង​៦​ដង​៕

ខាង​ក្រោម​ជា​លិខិត​ប្រកាស​របស់​ខាងភាគី​អ៊ីតាលី​ដែល​យក​កីឡាករ​មក​ប្រកួត​មិត្តភាព​ជាមួយ​ឥណ្ឌា៖ 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor