Sponsor
Pisey

បន្ទាប់​ពី​បាត់​មុខ​ជា​ច្រើន​ប្រកួត​ដោយ​សារ​របួស​ជង្គង់​យ៉ាង​ធ្ងន់ធ្ងរ​កន្លង​មក​ ឥឡូវ​នេះ​ខ្សែ​ប្រយុទ្ធ​ចាស់​វស្សា​ Zlatan​ Ibrahimovic​ បាន​បញ្ជាក់​ថា​រូប​គេ​អាច​ចូល​កាន់​ទីលាន​បាន​វិញ​ហើយ​។

យ៉ាងណាមិញ​ ទន្ទឹម​នឹង​ការ​ប្រកាស​ថា​នឹង​អាច​ចូល​លេង​បាន​វិញ​នេះ​ Zlatan​ Ibrahimovic​ បាន​បង្ហោះ​វីដេអូ​មួយ​នៅ​លើ​គណនី​ Instagram​ របស់​ខ្លួន​បង្ហាញ​ពី​ការ​ប្រឹង​ហ្វឹកហាត់​ដើរ​ក្នុង​អាង​ទឹក​អម​ជាមួយ​នឹង​ពាក្យ​សរសេរ​ថា​ "ត្រៀម​ខ្លួន​រួច​ជា​ស្រេច​សម្រាប់​វគ្គ​ផ្ដាច់ព្រ័ត្រ​" មាន​ន័យ​ថា​រូប​គេ​នឹង​ជា​សះស្បើយ​ទាន់​ពេល​ដើម្បី​ជួយ​ក្រុម​លេង​ទល់​នឹង​ Ajax​ វគ្គ​ផ្ដាច់ព្រ័ត្រ​ Europa​ League​ នៅ​សប្ដាហ៍​ក្រោយ​។ 

សូម​បញ្ជាក់​ផង​ដែរ​ថា​ ជំនួប​វគ្គ​ផ្ដាច់ព្រ័ត្រ​ Europa​ League​ រវាង​ Manchester​ United​ និង​ Ajax​ នឹង​ត្រូវ​កាត់​សេចក្ដី​រក​ចាញ់​ឈ្នះ​នៅ​ថ្ងៃ​ទី​២៥​ខាង​មុខ​នេះ​៕

Ready for the final

A post shared by IAmZlatan (@iamzlatanibrahimovic) on

ប្រភព៖ ​ Metro

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor