Sponsor
Pisey

រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង​បាន​ស្ដី​បន្ទោស​ដល់​អង្គការ​សហប្រជាជាតិ​ (UN) ដែល​មិន​អើពើ​លើ​ការ​ធ្វើតេស្ត​មីស៊ីល​ចម្ងាយ​ឆ្ងាយ​របស់​អាមេរិក​មក​លើ​ឧបទ្វីប​កូរ៉េ​នា​ពេល​កន្លង​មក។ នេះ​បើ​យោង​តាម​គេហទំព័រ​ព័ត៌មាន​ express បាន​ចុះ​ផ្សាយ​ថ្ងៃ​ទី​០៨ ខែ​ឧសភា​ ឆ្នាំ​២០១៧។

អ្នក​នាំ​ពាក្យ​ក្រសួង​របស់​កូរ៉េ​ខាង​ជើង​ បាន​និយាយ​ប្រាប់​ថា​ សហរដ្ឋ​អាមេរិក​បាញ់​សាកល្បង​គ្រាប់​មីស៊ីល​ ICBM ចំនួន​២គ្រាប់​ ក្នុង​គម្រោង​កាល​ពី​មួយ​ឆ្នាំ​មុន​ និង​មិន​មាន​ផល​ប៉ះពាល់​ដ៏​នុយក្លេអ៊ែរ​ និង​ការ​បាញ់​បង្ហោះ​មីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ​របស់​កូរ៉េ​ខាង​ជើង​ទេ​។​

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​មិន​បាន​ឆ្លើយ​តប​ ឬ​ក៏​ដាក់​ទណ្ឌ​កម្ម​ ទៅ​លើ​សហរដ្ឋ​អាមេរិក​ ក្នុង​រឿង​ការ​បាញ់​សាក​ល្បង​មីល៉ីល​ដែល​ហោះ​បាន​ចម្ងាយ​ជាង​ ៦ពាន់​គីឡូ​ម៉ែត្រ​ ឆ្លង​កាត់​មហា​សមុទ្រ​ ដែល​ស្ថិត​ក្នុង​ភាព​តានតឹង​រវាង​ប្រទេស​ទាំង​ពីរ​នោះ​ឡើយ​ ៕

រូបភាព
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor