កុងត្រាគ្រូបង្វឹករបស់ Zidabe នឹងត្រូវផុតកំណត់ក្នុងមិថុនាខាងមុខនេះហើយ ប៉ុន្តែលោកមិនចាប់អារម្មណ៍នឹងការបណ្ដេញចេញឬបន្តកុងត្រាអីនៅឡើយទេ ដោយលោកបាននិយាយថាផ្ដោតសំខាន់ក្នុងជំនួប Derby ក្នុង Champions League ជាមួយ At. Madrid នៅយប់ថ្ងៃអង្គារ៍សិន។
Zinedine Zidane បានដិសេធនិយាយអំពីអនាគតរបស់ខ្លួននៅ Real Madrid ទោះបីលោកត្រូវដឹកនាំក្រុមប្រឈមនឹងក្រុមខ្លាំង Atletico Madrid ក្នុងវគ្គ៤ក្រុមចុងក្រោយ Champions League។ កុងត្រារបស់ម្ចាស់ជើងឯក World Cup 1998 នឹងត្រូវផុតនៅខែមិថុនាខាងមុខ ហើយតាមការសន្និដ្ឋានលោកអាចនឹងបន្តកុងត្រាបន្ថែមទៀតនៅរដូវកាលក្រោយប្រសិនបើលោកអាចនាំ Real Madrid ឡើងវគ្គផ្ដាច់ព្រ័ត្រម្ដងទៀត។
ប្រភពពីអេស្ប៉ាញបានថ្លែងថា កុងត្រាបន្ថែមសម្រាប់វិរបុរសបារាំងរូបនេះ នៅតែមានជាធម្មតាតែទាស់ត្រង់ថា លោកអាចនាំ Real Madrid ឈ្នះពានធំៗណាមួយបានឬអត់ព្រោះ La liga មិនទាន់ច្បាស់១០០% ហើយ Champions League ក៏មិនទាន់បញ្ចប់។ Zidane ត្រូវបានគេសួរម្ដងទៀត ពីអនាគតរបស់គាត់ អំឡុងពេលសន្និសិទ្ធកាសែតក្នុងជំនួប Champions League Derby ប៉ុន្តែលោកបាននដិសេធនិយាយហើយថាមិនចាប់អារម្មណ៍ពីប្រធានបទហ្នឹង។
“រឿងដែលខ្ញុំគិតតែមួយគត់ គឺយកចិត្តទុកដាក់នៅការប្រកួតយប់ថ្ងៃអង្គារនេះ។ ខ្ញុំមិនសូម្បីតែគិតអំពីការប្រកួតនៅសៅរ៍ចុងសប្ដាហ៍នេះផង។ ខ្ញុំមិនដឹងថាមានរឿងអ្វីកើតឡើងទេ ក្រោយពេលការប្រកួតនេះ តែខ្ញុំមិនចាប់អារម្មណ៍ពីវាឡើយ។"
ទោះបីជាធ្លាប់បំបាក់ Atletico Madrid ក្នុងពានធំមួយនេះពីរដងក្នុងរយៈពេលបីឆ្នាំក៏ដោយ តែលោកបាននិយាយថាក្រុមរបស់គាត់ មិនមែនជាក្រុមដែលមានភាគរយខ្ពស់ក្នុងការលើកពាន Champions League ម្ដងទៀតដែរ។
“ វាគ្មានន័យអ្វីឡើយសម្រាប់ក្រុមរបស់ខ្ញុំ ទោះបីជាឈ្នះពួកគេក្នុងវគ្គ៤ក្រុមចុងក្រោយ។ ពួកយើងមិមែនជាក្រុមមានភាគរយខ្ពស់ក្នុងការឈ្នះពាននេះទេ ខណៈវគ្គនេះយើងមានសង្ឃឹមថា៥០លើ៥០ប៉ុណ្ណោះ។ យើងមិនអាចធ្វើអ្វីបានដូចគ្នាទៅនឹងលទ្ធផលដែលបានឈ្នះកាលពីមុន។ ហើយខ្ញុំក៏មិនដឹងថាមានអ្វីកើតឡើងក៏ទេដែរ។ "
“ ពួកគេអាចបង្កបញ្ហាឲ្យយើងពិបាក ប៉ុន្តែខ្ញុំមានក្រុមច្រើន ហើយភាពចង់លេងរបស់ពួកគេមិនដែលបោះបង់ ទោះបីជាមានអ្វីកើតឡើងក៏ដោយ។ ខ្ញុំមិនគិតពីទីក្រុង Cardiff (កីឡដ្ឋានវគ្គផ្ដាច់ព្រ័ត្រ)យើងត្រូវឈ្នះការប្រកួតនៅថ្ងៃស្អែក ពួកយើងមានរៀបចំខ្លួនរួចហើយ។ កីឡាកររបស់ខ្ញុំមិនអាចរងចាំការប្រកួតនេះទេ ពួកគេចង់ប្រកួតឥឡូវ។"
Gareth Bale មិនបានចូលលេងក្នុងប្រកួតនេះទេ ដោយសាររបួសកំភួនជើងហើយដំណែងរបស់គាត់នឹងត្រូវជំនួសដោយIsco ខណៈគ្រូបង្វឹករូបនេះបញ្ជាក់ថា Raphael Varane មាំមួនគ្រប់គ្រាន់ក្នុងការចូលលេង៕
