Sponsor
Pisey

Sergio Romero ត្រូវ​បាន​ក្លឹប​ Inter Milan ផ្ដល់​កិច្ចសន្យា​២​ឆ្នាំ​ឲ្យ​ចាក​ចេញ​ពី ​Manchester United ​នេះ​ បើ​តាម​ប្រភព​កាសែត​ពី​ប្រទេស​អ៊ីតាលី​បាន​បញ្ជាក់​ កាល​ពី​ប៉ុន្មាន​ម៉ោង​មុន​នេះ។

អ្នក​ចាំ​ទី​ជម្រើស​ជាតិ​អាហ្សង់ទីន​ មិន​អាច​ដណ្ដើម​កៅអី​ជម្រើស​ដំបូង​ពី​ David De Gea បាន​ទេ ​ចាប់​តាំង​​ចាក​ចេញ​ពី​ក្លឹប ​Sampdoria កាល​ពី​ឆ្នាំ ២០១៥ ក្នុង​លក្ខខណ្ឌ​គ្មាន​តម្លៃ​ខ្លួន​ តែ​រូប​គេ​បាន​ចូល​លេង​ក្នុង​ពាន​រង្វាន់​​ធំ​ជា​ច្រើន​ដែរ​មាន​ដូច​ជា៖ Europa League និង ​AF Cup។ 

តាម​ប្រភព Mediaset Premium ក្លឹប​ Milan ចង់​បាន​គាត់ ​តែ​យ៉ាង​ណា​រូប​គេ​នៅ​តែ​មាន​ជម្រើស​ទី​២​ក្រោយ​អ្នក​ចាំ​ទី​ Samir Handanovic  នៅ​ទឹក​ដី​ San Siro ដដែល។ Romero​ នៅ​សល់​កុង​ត្រា​ជាមួយ​បិសាច​ក្រហម​ដល់​ឆ្នាំ​២០១៩​ ប៉ុន្តែ​តាម​របាយការណ៍​ រូប​គេ​នឹង​ទៅ​លេង​នៅ​ទី​នោះ ​ក្រោយ​រូប​គេ​បាន​ទិញ​ផ្ទះ​មួយ​ខ្នង​នៅ​អ៊ីតាលី​រួច​ហើយ។ 

ក្រុម​គូរ​ប្រជែង​រួម​ទី​ក្រុង​ AC Milan ក៏​ត្រូវ​បាន​គេ​ជឿ​ថា​ចាប់​អារម្មណ៍​កីឡាករ​វ័យ​៣០​ឆ្នាំ​រូប​នេះ​ដែរ ​​បន្ទាប់​ពី​បង្ហាញ​ខ្លួន​ឲ្យ Man Utd​ក្រោម​ការ​ដឹកនាំ​របស់ ​Jose ​១៧​ប្រកួត​ក្នុង​រដូវ​កាល​នេះ។ តែ​យ៉ាង​ណា AC Milan នៅ​តែ​ទុក​ដៃ​ទី​មួយ​ឲ្យ​ទៅ​ Gianluigi Donnarumma  ទោះ​បី​ចង់​បាន​ Sergio Romero ក៏​ដោយ៕

រូបភាព
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor