ក្រោយចប់ការប្រកួតកាលពីយប់មិញលោក Leonardo Vitorino បាននិយាយសង្កត់ធ្ងន់ថា កីឡាករដែលធ្វើមិនបានល្អក្នុងការប្រកួតជាមួយឥណ្ឌូណេស៊ីនឹងអាចអស់ឱកាសក្នុងការបង្ហាញខ្លួនជាមួយអាហ្វហ្គានីស្ថាន។
“ ខ្ញុំមកដឹកនាំក្រុមជម្រើសជាតិកម្ពុជា ខ្ញុំច្បាស់ថាពួកគេស្ថិតក្នុងកម្រិតណា ហើយខ្ញុំដឹងថា តើត្រូវអភិវឌ្ឍន៍ក្រុមជម្រើសជាតិ ពីកម្រិតណាទៅដល់កម្រិតណា។ នេះជាលើកដំបូងហើយសម្រាប់ខ្ញុំដែលដឹកនាំចាញ់គេ បីប្រកួតជាប់គ្នា។ សម្រាប់ការប្រកួតបន្ទាប់ កីឡាករដែលបង្ហាញទម្រង់លេងមិនល្អ ក្នុងការប្រកួតនេះ គឺប្រហែលជាពិបាកក្នុងទទួលឱកាសបង្ហាញខ្លួនក្នុងជំនួបជាមួយអាហ្វហ្គានីស្ថាន។ "
លោកបានបន្តទៀតថា៖ " នរណាដែលធ្វើបានល្អនៅថ្ងៃនេះ ខ្ញុំនឹងដាក់ឲ្យលេងជាមួយអាហ្វហ្គានីស្ថាន។ ខ្ញុំនឹងផ្លាស់ប្ដូរម្ដងទៀត ហើយក្រុមដែលមានយុវជនច្រើនទៀតនឹងមានឱកាសចូលលេង"៕
