Sponsor
Pisey

កូឡាឡាំពួរ​៖ កងទ័ពអាកាស​ម៉ាឡេស៊ី​ បាន​រាយការណ៍​ឲ្យ​ដឹង​ថា​ យន្ត​ហោះ​ចម្បាំង​ចំនួន​ ១គ្រឿង​ បាន​បាត់​ខ្លួន​នៅ​ពេល​ធ្វើ​ប្រតិបត្តិការ​ នៅ​ភាគ​ខាង​ជើង​ទីក្រុង​ Kuantan​ ក្បែរ​ព្រំដែន​ទីក្រុង​ Pahang និង​Terengganu ។ នេះ​បើ​យោង​គេហទំព័រ​សារព័ត៌មាន​ channelnewsasia​ បាន​ចេញ​ផ្សាយ​នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​១៥ ខែ​មិថុនា​ ឆ្នាំ​២០១៧។

កងទ័ពអាកាស​ បាន​និយាយ​បន្ត​ទៀត​ថា​ យន្តហោះ​ចម្បាំង​ម៉ាក​ Hawk 108​ បាន​ហោះ​ចេញ​ពី​​មូលដ្ឋាន​ទ័ព​អាកាស​មួយ​កន្លែង​ នៅ​ក្នុង​ទីក្រុង​ Kuantan​ វេលា​ម៉ោង​ ១១ព្រឹក​ (ម៉ោង​ក្នុង​ស្រុក​) ដើម្បី​ធ្វើ​ប្រតិបត្តិការ​រុក​រក​ និង​ជួយ​សង្គ្រោះ​ ស្រាប់​តែ​ដាច់​ការ​ទាក់ទង​ជា​មួយ​មូលដ្ឋាន​ទ័ពអាកាស​ ភ្លាម​ៗ​តែ​ម្ដង​។ 

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​លោក​ Hishammuddin Hussein បាន​សរសេរ​សារ​មួយ​ក្នុង​កម្មវិធី​ Twitter​ សម្ដែង​ការ​ព្រួយ​បារម្ភ​ទៅ​លើ​ឧប្បត្តិហេតុ​នេះ​ ហើយ​បាន​អធិស្ឋាន​ឲ្យ​អ្នក​បើកបរ​យន្តហោះ​ឲ្យ​មាន​សុវត្ថិភាព​ត្រលប់​មក​វិញ​៕

អ្នក​បើក​បរ​យន្តហោះ​ចម្បាំង​ Hawk 108​ ទាំង​ ២រូប​ ត្រូវ​បាន​គេ​រក​ឃើញ​នៅក្នុង​វាលភក់​មួយ​កន្លែង​នៅ​ជិត​ទីក្រុង​ Chukai និង Terengganu វេលា​ម៉ោង​ ២.៣០រសៀល​នេះ​។ ហើយ​គេ​កំណត់​អត្តសញ្ញា​របស់​ជន​រងគ្រោះ​ទាំង​ ២​រួម​មាន​ លោក​ Hasri Zaharie អាយុ​ ៣១ឆ្នាំ​ និង​លោក​ Yazmin Mohamed Yusof   អាយុ​ ៣៩ឆ្នាំ​។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor