ពិតជារឿងដែលស្មោកគ្រោក និងមិនគួរឲ្យកើតមាននៅក្នុងសង្គមយើងមែន ដោយយោងតាមគណនីហ្វេសប៊ុក លោក វីល្លាម ករណី គ្រូពេទ្យរំលោភអ្នកជំងឺ «រំលោភមិនបានសម្រេច»
ដែលកេីតឡេីងនៅ គ្លីនិក អង្គរ សង់តេ ខេត្តសៀមរាបកាលពីព្រឹកទាបភ្លឺថ្ងៃនេះ ពេទ្យខិលខូចនោះ ឈ្មោះ វណ្ណ សុន ។
ករណីនេះជនរងគ្រោះបានដាក់ពាក្យបណ្ដឹងរួចហេីយនៅប៉ុស្តិប៉ូលិសសង្កាត់ស្លក្រាមកាលពីថ្ងៃមិញនេះតែខាងគ្លីនិកមិនសហការជាមួយជនរងគ្រោះទេ ហេីយមិនទាន់ឃេីញចំណាត់ការច្បាប់នៅឡេីយ។
ប្រភពពីគណនីខាងលើបានបន្ថែមថា៖ ខ្ញុំចង់ប្រាប់ថានេះជារឿងថោកទាបស្មោគគ្រោកខ្លាំងបំផុតដែលខ្លួនជាគ្រូពេទ្យបែរជាបំពានវិជ្ជាជីវៈពេទ្យមកចង់រំលោភលេីអ្នកជំងឺដែលគ្នាជានារីភេទទន់ខ្សោយចូលទៅសម្រាកព្យាបាលជំងឺតែម្នាក់ឯងគ្មានអ្នកកំដរ
ហេីយគ្លីនិកត្រូវចូលរួមសហការព្រោះអ្នកជំងឺគេមកព្យាបាលជំងឺនៅគ្លីនិករបស់អ្នក បេីគ្លីនិករបស់អ្នកមានដុកទ័ររបៀបចឹង មានរឿងចឹងកេីតឡេីងតេីអ្នកមិនចូលរួមទទួលខុសត្រូវទេ។
តេីអាជ្ញាធរត្រូវបន្តនៅស្ងៀមទាំងទទួលពាក្យបណ្ដឹងរួចហេីយចឹងមែនទេ ?
