សត្វដំរីមួយគូរកំពុងធ្វើឲ្យមហាជនជាច្រើនកោតសរសើរថាល្អជាងមនុស្សមួយចំនួននៅលើពិភពលោកនេះ បន្ទាប់ពីបានបង្ហាញសកម្មភាពយកចិត្តទុកដាក់ចេះជួយយកអាសារគ្នាក្នុងគ្រាកូនដំរីមួយក្បាលបានរអិលជើងដួលចូលទៅក្នុងអាងទឹកជ្រៅធ្វើឲ្យវាលង់។ ហេុតការណ៍នេះបានកើតឡើងនៅសួនសត្វ Grand Park Zoo ក្នុងប្រទេសកូរ៉េខាងត្បូង។


ដំរីទាំងពីរបានប្រញាប់ប្រញាល់រត់ចូលទៅក្នុងទឹកដើម្បីសង្គ្រោះ បន្ទាប់ពីបានឃើញដំរីតូចកំពុងលង់ទឹក នឹងមិនអាចលើកប្រមោយរបស់វាឡើងលើផុតពីទឹកដើម្បីដកដង្ហើម។ ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍ទៀតនោះគឺមានសត្វដំរីមួយក្បាលទៀត បានបង្ហាញសកម្មភាពរត់ឆ្លេឆ្លាចង់ចូលមួយជួយដែរ ប៉ុន្តែតែខ្លួនកំពុងជាប់ក្នុងរបង។


សំណាងល្អកូនដំរីត្រូវបានជួយសង្គ្រោះដោយសុវត្តិភាពដោយសារសត្វដំរីគ្នាវា ដែលធ្វើឲ្យមហាជននឹកស្រម៉ៃដល់មនុស្សនាសម័យបច្ចុប្បន្ន ដែលតែងតែបង្ហាញភាពព្រងើយកន្តើយចំពោះមនុស្សដែលកំពុងត្រូវការជួយជាចាំបាច់ ឧទាហរណ៍ដូចជាករណីទាំងពីរនេះខាងក្រោម។
ក្មេងប្រុសម្នាក់លង់ទឹក ប៉ុន្តែគ្មានអ្នកជួយ:
ករណីស្រ្តីម្នាក់ត្រូវឡានបុកដេកដួល តែគ្មានអ្នកជួយ:
ហើយនេះគឺជាវីដេអូបង្ហាញពីសត្វដំរីជួយសត្វដំរីតូចមួយទៀត:
Source: dailymail