
ប្រធានក្រុមក្លឹបបិសាចក្រហម Manchester United កីឡាករ Wayne Rooney នឹងមិនចាកចេញពីក្លឹបឡើយក្រោយពេលកីឡាករវ័យ៣១ឆ្នាំរូបនេះ បានមកហ្វឹកហាត់ជាមួយមិត្តរួមក្រុមត្រៀមប្រកួតមិត្តភាពមុនបើករដូវកាល។
ទូរទស្សន៍ ITV បានរាយការណ៍ថា ប្រធានក្រុមជម្រើសជាតិអង់គ្លេស បានវិលវិញពីវិស្សមកាលរបស់ខ្លួនហើយៗគាត់ ក៏ត្រូវបានគេប្រាប់មកថាមកបំពេញការងារហ្វឹកហាត់ជាមួយ Man Utd ក្នុងរយៈពេល២សប្ដាហ៍។ កីឡាករទាំងអស់ បានវិលត្រឡប់មកហ្វឹកហាត់ក្នុងទីលាន Carrington training ground របស់ក្លឹបខណៈក្រុមមួយនេះនឹងចេញដំណើរទៅ USA នៅថ្ងៃទី០៩កក្កដាហើយ។
ខណៈពេលដែល Wayne Roonry បានចូលរួមតិចតួចក្នុងការចូលលេងជាមួយ Man Utd ក្រោមការដឹកនាំរបស់Jose កាលពីរដូវកាលមុនបានត្រៀមខ្លួនរួចហើយក្នុងការជួយក្លឹប សម្រាប់រដូវកាលថ្មី២០១៧/១៨ខាងមុខ។ រយៈកាលជិតបញ្ចប់រដូវកាលមុន រូបគេមានព័ត៌មានរំជើបរំជួលថា នឹងអាចចាកចេញពីបិសាចក្រហមទៅលេងនៅចិនផង Everton ដែលជាក្លឹបចាស់របស់ខ្លួនផង ក្រោយរួមរស់ជាមួយMan Utd ១៣ឆ្នាំ៕
