Sponsor
Pisey

ពេលវេលាដ៏គួរឲ្យខ្លាចនឹងតក់ស្លុតបានកើតឡើងនៅពេលមានស្ពានមួយខ្សែសឹងតែត្រូវកម្លាំងទឹកបោកអូសយកទៅតាម ក្នុងគ្រាដែលមានមនុស្សប្រុសស្រី ក្មេងតូចៗ និងសិស្សសាលាជាច្រើនកំពុងតែមមាញឹកធ្វើដំណើរឆ្លងកាត់នៅលើស្ពានដ៏សែនគ្រោះថ្នាក់មួយនេះ។ ស្ពាននេះត្រូវបានគេកសាងឡើងពីឬស្សី នៅពេលដែលមានជំនន់ទឹកភ្លៀងបានកាត់ផ្តាច់ផ្លូវរបស់ពួកគេធ្វើដំណើរប្រចាំថ្ងៃ ហើយហេតុការណ៍នេះបានកើតឡើងនៅក្នុងភូមិ Jagiroad ខេត្ត Assam នៃប្រទេសឥណ្ឌា។

យោងតាមវីដេអូយើងអាចឃើញថា មនុស្សជាច្រើនគឺកំពុងស្ថិតនៅលើស្ពាន ស្រាប់តែពេលនោះផ្នែកកណ្តាលនៃស្ពានត្រូវបានកម្លាំងទឹកអូសតាម ធ្វើឲ្យមនុស្សរត់ជាន់ជើងគ្នាយកព្រះអាយុ។ បន្តិចក្រោយមកស្ពានចាប់ផ្តើមក្រឡាប់ផ្អៀង ស្របពេលមនុស្សជាច្រើនបានរត់រួចទៅលើគោល ប៉ុន្តែក៏មានមនុស្ស២នាក់បានតោងជាប់នឹងស្ពានដែលអណ្តែតតាមទឹក។

យ៉ាងណាយោងតាមប្រភពព័ត៌មានបានឲ្យដឹងថាបុរសទាំង២នោះត្រូវគេសង្គ្រោះបាន ចំនែកស្ពានត្រូវបានកាត់ផ្តាច់ទាំងស្រុងពីចុងម្ខាង។

ទស្សនាហេតុការណ៍នេះខាងក្រោម:

Source: dailymail

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor