
យន្តហោះចម្បាំងអាមេរិកមួយគ្រឿង បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកអីុរ៉ង់ ដែលកំពុងធ្វើប្រតិបត្តិការគាំទ្រកងកម្លាំងរដ្ឋាភិបាលស៊ីរី នៅភាគខាងត្បូងនៃប្រទេសនេះ។ បើយោងតាមគេហទំព័រសារព័ត៌មាន BBC បានចេញផ្សាយនាព្រឹកថ្ងៃពុធ ទី២១ ខែមិថុនា ឆ្នាំ២០១៧។
មន្ត្រីយោធាអាមេរិក បានប្រាប់ឲ្យដឹងថា យន្តហោះចម្បាំងម៉ាក F-15 បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកមួយគ្រឿងម៉ាក Shahed 129 របស់អីុរ៉ង់ វេលាម៉ោង ១២៖៣០(ម៉ោងនៅក្នុងស្រុក)យប់ថ្ងៃអង្គារ ខែមិថុនានេះ។ អ្នកឆ្លើយឆ្លងការទូតលោក Jonathan Marcus បាននិយាយថា ហេតុការណ៍នេះ កើតឡើងនៅពេល ដែលកងកម្លាំងចម្រុះដែលដឹកនាំដោយអាមេរិក ធ្វើសង្គ្រាមជាមួយក្រុមឧទ្ទាម(ISIS) ភាគខាងកើតប្រទេសស៊ីរី៕
គួររម្លឹកផងដែរថា កាលពីខែមុន យោធាអាមេរិក បានចេញសេចក្ដីប្រកាសថា មេដឹកនាំកំពូលរបស់រដ្ឋអីុស្លាម Turki al-Binali ត្រូវបានសម្លាប់ ដោយសារការវាយប្រហារតាមអាកាសរបស់កងកម្លាំងចម្រុះដែលដឹកនាំដោយអាមេរិក៕

