ខាងក្រោមនេះជាសម្រង់សម្ដីរបស់ លោក អ៊ឹម ជីវ៉ា ដែលផ្ញើជូនលោក K01 ជាថ្មីម្ដងទៀត បន្ទាប់ការបញ្ចេញមតិនៅលើវីដេអូរបស់ លោក K01 វីដេអូ ម៉ូតូជិះបញ្ច្រាសបុកគាត់៖
ផ្ញើជូនលោក ko1 អ្នកសារពត៌មាន ស្ទើភ្លើង ពូកែខាងអំនួត ជាមនុស្សមានបញ្ហាសតិអារម្មណ៍ និយាយចេញមកថាគេចង់ល្បី, មិនដែលស្គាល់ , លោកអើយលោក Ko1 អ្នកធ្វើបុណ្យអំនួត អ្នកធ្វើបុណ្យយកមុខយកមាត់ ឯខ្លួនឯងវិញទាល់តែLive បានចេញមុខក្នុងកាមេរា៉ ដើរធ្វើចរាចរណ៍ដើម្បីផលប្រយោជន៍ គូទឯងលាងមិនជ្រះមកលាងគូទគេ , មិនទានក្លាយជាអ្នកពត៌មានល្បីឬបើកស្ថាប័នការសែតចុះផ្សាយរាល់ថ្ងៃផងអំនួតបុ៉ណ្ណឹងហើយចុះទម្រាំក្លាយជាអ្នកកាសែតល្បីទៀតមិនដឹងដើវាយប្រហារគេយា៉ងណា ។
អាណិតខ្ញុំទៅបើមិនមានជីវិជ្ជាជីរៈជាអ្នកសាពត៌មានទេកំុខំព្រុសខ្មាសគេណាស់ សូមជំរាបជូនលោក Ko1 អ្នកសាពត៌មានពូកែអំនួតស្ទើភ្លើង ខ្ញុំគិតថាលោកប្រហែលជាមនុស្សមានបញ្ហាផ្នែកសតិអាម្មណ៍ហើយ បើលោកមិនមានបញ្ហាចឹងទេប្រហែលជាលោកយល់ មិនមែនចេញវិដេអូខ្លិបកបែបឡប់ឡប់ចឹងទេ ។
ខ្ញុំចង់ជំរាបលោកថា ខ្ញុំមិនមែនជាតារាចំរៀងទេ បើមិនដឹងតើសួគេទៅ .., កាលពីមុនខ្ញុំគិតថាលោកត្រឹមត្រូវ តែមើលលោកយូយូទៅ លោកប្រហែលជាមានបញ្ហាផ្នែកសតិអារម្មណ៍ដែលភាសាពេទ្យគេហៅថាសសៃប្រសាទ បើលោកមិនសសៃប្រសាទទេប្រហែលជាលោកយល់ពីបញ្ហាដែលខ្ញុំបានជំរាបលោកហើយ ។ ខ្ញុំ មិនចង់ល្បីជាមួយមនុស្សដូចលោកទេ តែលោកតើដែលដើតែទើសគេនិយាយមិនចេះស្តាប់ការបកស្រាយរបស់គេវិញ ទោះបីគេបកស្រាយហើយក៏មិនស្តាប់ធ្វើចរិកដូចឆ្កែដែលឆ្កួត៧ថ្ងៃចឹង សួថាអ្នកសាពត៌មានដែលពួកគាត់ជាមនុស្សល្អៗបុ៉ន្មានអ្នកដែលមានចរិកអំនួតដូចលោក ??? បានគេLike page បុ៉ណ្ណឹងមានអំនួតបាត់ទៅហើយ ។
ឱ Ko1 អើយ លោកគិតតែឆ្នាំងបាយលោកទៅ រាល់ថ្ងៃលោកធ្វើចឹងអ្នកណាដែលគេមិនដឹងថាលោកចង់បានផលប្រយោជន៍នោះ ! បើលោកពូកែពេលធ្វើការងារកុំ Live Fecebook ទើបហៅថាអ្នកធ្វើមិនគិតផលប្រយោជន៍ ពាក្យសំដីដែលលោកនិយាយក្នុងវិដេអូ នេះវាមិនខុសពីមនុស្សខូចសតិអារម្មណ៍នោះទេ ! លោកអំនួតពេកហើយ ខ្ញុំមិនចេះអួតដូចលោកទេ ,។ ហើយបើលោកមិនដែលស្គាល់ខ្ញុំប្រហែលជាលោកទើបតែមានទូរស័ព្ទប្រើ ឬទើបតែមានលុយទិញទូរទស្សន៍ទេមើលទៅ ។
តាំងពីខ្ញុំចេះស្គាល់អ្នកពត៌មានមិនដែលមានបងៗប្អូនអ្នកសារពត៌មានណាមានអំនួតក្អេងក្អាងធ្វើដូចមានតែឯងដូចលោកនោះទេ ។ ខ្ញុំមិនដែលទើសអ្នកណាទេ ទើបតែទើសលោកដែលជាអ្នកសាពត៌មានស្ទើភ្លើងដែលមានអំនួតដូចលោកម្នាក់ឯងគត់ ហើយការទើសនេះគឺដោយសាតែលោកនិយាមិនចេះស្តាប់ការបកស្រាយរបស់គេ បើយល់ល្អលោកគួទៅរៀនផ្នែកពត៌មានម្តងទៀតទៅកុំអោយក្មេងជំនាន់ក្រោយ មើលងាយ ។ លោកត្រូវចាំមនុស្សដែលគិតតែខ្លួនឯងល្អគ្រប់ដប់គឺជាមនុស្សអាត្មានិយមនិងនិយាយពិបាកស្តាប់គ្នាបំផុត ។
ដោយក្តីគោរពៈ អឹុម ជីវា៉
